CamNews

តារា 

តារាចម្រៀងស្រី ទទួលរងនូវការចោតប្រកា​ន់ មួយទំហឹងពីរឿង រួមភេទ ៣​ដងជាមួយ....

ព័ត៌មានកំសាន្ត​ ៖ រយៈពេលមិនយូរប៉ុន្មានក្រោយនេះ បន្ទាប់ពី លឺដំណឹងថា G.NA បានចាកចេញពីផលិតកម្ម Cube Entertainment  ប្រព័ន្ធផ្សព្វផ្សាយ បានចាប់ផ្តើម រាយការណ៍អំពី រឿងអាស្រូវ អំពីតារាដែល ចូលរួមចំណែក ទាក់ទងទៅនឹង ស្រីពេស្យាចារ្យ។ 


បើយោងតាមរបាយការណ៍ពីអ្នកកាសែត គួររំលឹកឲ្យដឹងថា តារាចម្រៀង ដែលមានអាយុ ២៩ឆ្នាំ រូបនេះ ដែលទើបតែ ចាកចេញពីក្រុមហ៊ុន របស់នាង បន្ទាប់ពីកិច្ចសន្យារបស់នាង បានផុតកំណត់ កាលពីពេលថ្មីៗនេះ ។ G.NA ត្រូវបានគេ ចោទប្រកាន់ពីបទ ពេស្យាកម្ម បន្ទាប់ពីបានជួបជាមួយ អ្នកឧបត្ថម្ភ អាយុ ៤៥ ឆ្នាំ នៅក្នុង LA ចំពោះការរួមភេទ ៣ ដង ដែលទទួលបានប្រាក់ប្រហែលជា ៤០ លានវ៉ុន ( ~ $ ៣៣,៣០០ ដុល្លារអាមេរិក ) ។ ចាប់តាំងពីពេល បានលឺដំណឹងនេះ ប្រជាជនជាច្រើនបាន អះអាងថា តារាចម្រៀង G.NA រូបនេះ ពិតជាបានធ្វើរឿងបែបនេះ ដោយមិនបាច់មានការសង្ស័យនោះទេ ។ 



ទោះយ៉ាងណាក៍ដោយ ក្រុមអ្នកគាំទ្រជាច្រើនបាន ធ្វើការលើកទឹកចិត្តចំពោះតារាចម្រៀងរូបនេះ នៅលើគណនី  Instagram របស់នាង ដើម្បីបង្ហាញការគាំទ្រ និង ការពារ របស់ពួកគេ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Seoul South korea kpop LA G.NA