CamNews

តារា 

លារហូតហើយ!! សម្លេងស្រែកយំពីក្រុមគ្រួសារមិត្តភក្តិនិងអ្នកគាំទ្រពេលជូនដំណើរ Jonghyun គួរឲ្យរន្ធត់ចិត្ត

កូរ៉េ ៖ Jonghyun ដែលជាសមាជិកម្នាក់នៅក្នុងក្រុម SHINee ត្រូវបានក្រុមគ្រួសារនិងមិត្តជិតរបស់លោក ជូនដំណើរជាលើកចុងក្រោយ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ នេះ ។ 

ទទ្ទឹមនឹងនេះផងដែរ ​មានអ្នកគាំទ្រប្រហែលជា ៣០០ នាក់ បានប្រមូលផ្តុំគ្នាពីចម្ងាយ ទស្សនាសកម្មភាពដែលក្រុមគ្រួសារសពយក Jonghyun ទៅបូជា និងមានប្រជាជនប្រមាណជាជាង ១០០០ នាក់ បង្ហាញអារម្មណ៍សោកស្តាយនិងខូចចិត្តយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវីតរបស់តារាចម្រៀងឆ្នើមមួយរូបនេះ ។ 

នៅក្នុងនោះផងដែរ មិត្តស្និទ្ធស្នាលបំផុតរបស់តារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះគឺមាន Onew, Key និង Taemin ដែលជាអ្នកអមដំណើរចុងក្រោយ ព្រមទាំងមានវត្តមានរបស់ លោក Leeteuk , Donghae និង Eunhyuk ដែលជាសមាជិកក្រុមរបស់ Super Junior ។ ចំនែកឯអ្នកដែលដង្ហែក្បួននៅខាងមុខគឺជា បងស្រីរបស់ Jonghyun និង Minho ។ 

ប្រភពដដែលបានបន្ថែមទៀតថា នៅក្នុងក្បួនដង្ហែនោះ គឺពោរពេញទៅដោយសម្លេងស្រែកយំពីក្រុមគ្រួសារមិត្តភក្តិនិងអ្នកគាំទ្រ និងមានទឹកមុខដ៏សែនសង្វែកបំផុត ចំពោះការបាត់បង់ដ៏ធំធេញមួយនេះ ។

ជាងចុងក្រោយ សូមអោយវិញ្ញាណខន្ធរបស់ Jonghyun ទៅកាន់សុគតិភព ហើយសូមអោយកើតមកជាតិក្រោយ កុំគិតខ្លីបែបនេះ និងមានអាយុវែងជាងនេះ ៕
























ទស្សនាវីដេអូនៅខាងក្រោម ពិតជារន្ធត់ចិត្តយ៉ាងខ្លាំង 

ប្រែសម្រួល ៖ គន្ធា

ប្រភព ​៖ koreaboo 


Tags: SHINee Jonghyun Seoul South Korea