CamNews

តារា 

ប្លែក​ទៀត​ហើយ ពីក្រុមតារាចម្រៀង​ស្រី​កូរ៉េ Girl Generation

ក្រុមតារាចម្រៀង​ស្រី​កូរ៉េ Girl Generation បាន​បង្ហើប​ថា​ពួក​គេ​នឹង​មាន​បទ​ចម្រៀង និង​ក្បាច់​រាំ​ពិសេស​ ដើម្បី​អបអរ​ខួប​ ១០ ឆ្នាំរបស់​ពួក​គេនា​រដូវ​ក្តៅ​នេះ។

ក្រុមតារាចម្រៀងនេះ នឹង​ពាំនាំ​បទ​ថ្មីចំនួន​ពីរ​គឺ “All Night” និង “Holiday”។ ក្នុង​នោះ បទ ​“All Night” មាន​បូក​បញ្ចូល​ជា​មួយ​បទ​ភ្លេង និង​ចង្វាក់​រាំសប្បាយៗ ​ត្រូវ​បាន​សរសេរ​ដោយ​ Kenzie ដែល​លោក​ក៏​ជា​អ្នក​សរសេរ​បទ​ចម្រៀង “Into the New World” និង “Oh” ផង​ដែរ។

បទ​ចម្រៀង​ទី​ពីរ “Holiday” គឺ​ជា​បទ​ដែល​ប្រកប​ដោយ​ថាមពល និង​ បែប anthem-style សម្រាប់​អប​អរ​​ខួប​ ១០ ឆ្នាំរបស់​ពួក​គេ។

កញ្ញា Seohyun ក្នុង​ក្រុម​ Girls Generation ក៏​ជួយ​សរសេរ​ទំនុក​ច្រៀង​ក្នុង​បទ​មួយ​នេះ​ផង​ដែរ។ បទ​ចម្រៀង​ទាំង​ពីរ​នេះ គឺ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៤ ខែ​សីហា ហើយអាល់​ប៊ុម​នឹង​ចាប់​ផ្តើម​ដាក់​លក់​នៅ ថ្ងៃ​ទី​ ៧ ខែ​សីហា​។

កាល​ពី​ថ្មីៗនេះ កញ្ញា Yuri ក៏​បាន​បង្ហាញ​ពី​របួស​ជើង​របស់​នាង​ក្នុង Instagram ផង​ដែរ ប៉ុន្តែ​ក្រុមហ៊ុន SM Entertainment បាន​ប្រាប់​ថា​នាង​មិន​អី​ទេ ហើយ​នឹង​ត្រឡប់​មក​ថ្ងៃ​ដែល​បាន​កំណត់។

អ្នក​ណា​ខ្លះ​កំពុង​រង់​ចាំ​បទ​ចម្រៀង​ថ្មី​ពី​ក្រុម Girls Generation?










ប្រែ​សម្រួល៖ High

ប្រភព៖ Koreaboo


Tags: Girl Generation Seoul South korea kpop