ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការបង្ហោះមួយរបស់គេហទំព័រមួយបានឲ្យដឹងថា តារាសម្តែងថៃរាងខ្ពស់ស្រលះនាង Pancake ត្រូវបានដើរតួជាព្រះនាង ដែលមានព្រះនាមថា ព្រះនាងបុស្បាប៉ាន់ នៅក្នុងសាច់រឿងថ្មីរបស់នាង ។
ទោះបីជាយ៉ាងណាក៏ដោយចុះ នេះមិនមែនជាលើកទីមួយទេ ដែលតារាស្រីវ័យ ២៩ ឆ្នាំរូបនេះតុបតែងខ្លួនជាព្រះនាងបែបនេះ ប៉ុន្តែនៅស្រស់ស្អាតម្តងមួយបែប បើសិនធ្វើការប្រៀបធៀបជាមួយនិងរឿងពីមុនៗដែលតារាស្រីរូបនេះបានសម្តែង ។ គួរបញ្ជាក់ឲ្យដឹងថា គេមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេថា តើក្នុងសាច់រឿងថ្មីរបស់នាង Pancake មានចំណងជើងថាអ្វីនៅឡើយទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook