CamNews

តារា 

តារាថៃជាច្រើនគូ ដែលជួបឧបសគ្គស្នេហា តាមរបៀបផ្សេងៗពីគ្នា

ថៃ ៖ ជាការពិតណាស់ គេឯងតែងនិយាយថា កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ គ្រាន់តែគូខ្លះជួបតិច និងគូខ្លះទៀតជួបច្រើនប៉ុណ្ណោះ ។ ឥលូវនេះ Camnews នឹងគាស់កកាយជីវិតស្នេហារបស់តារាថៃជាច្រើនគូរ ដែលធ្លាប់បានឆ្លងកាត់ឧបសគ្គស្នេហាជាមួយគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ស្នេហារបស់តារាថៃជាច្រើនគូរនេះ នៅតែមិនបានបែកបាក់គ្នាទៅណាឡើយ ។ 

១. Golf pichaya និង Kwan usamanee

គូស្នេហ៍ដ៏ស្រស់ស្អាតមួយគូនេះ ធ្លាប់បានបែកគ្នាអស់រយៈដល់ទៅ ១០ ឆ្នាំឯណោះ ប៉ុន្តែនៅទីបំផុតក៏វិលត្រលប់មកស្រលាញ់គ្នាដូចដើម ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺ ម្តាយរបស់នាង kwan usamanee មិនបានពេញចិត្តជាមួយនឹងការវិលត្រលប់របស់លោក golf pichaya ឡើយ ទើបធ្វើឲ្យស្នេហាអ្នកទាំង ២ មិនសូវជាកក់ក្តៅ ប៉ុន្តែពេលនេះគ្រប់យ៉ាងកំពុងតែល្អឡើងម្តងបន្តិចៗហើយ ។ 


២. Jay chanathip songkrasin និង May Pit Chanart 

ស្នេហាខុសវ័យរបស់កីឡាករជម្រើសជាតិ លោក Jay chanathip songkrasin និងមិត្តស្រីរូបស្អាតនាង May Pit Chanart បានរងការរិះគន់ ព្រោះខាងស្រីអាយុច្រើនជាង តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាមិត្តប្រុស លោក Jay នៅតែចេញមុខការពារអនាគតភរិយារហូត ហើយអ្វីដែលកាន់តែពិសេសនោះគឺ អ្នកទាំង ២ ជិតមានដំណឹងល្អឆាប់ៗហើយ ក្រោយពីការស្នើរសុំរៀបការ ប្រព្រឹត្តិទៅយ៉ាងល្អ កាលពីប៉ុន្មានខែមុននេះ ។ 



៣. Mark prin និង Kimberly

រឹតតែគួរឲ្យចាប់អារម្មណ៍ជាមួយនិងគូស្នេហ៍ដែលរស់ខ្វះគ្នាសឹងតែមិនបាន ទៅណាមកណាជាមួយគ្នា ដូចជាប្តីប្រពន្ធ គឺនាង Kimberly និងមិត្តប្រុសទាំងសង្ហា ព្រមទាំងចិត្តល្អ គឺ លោក Mark prin បានចេញលឺពាក្យចចាមអារាមថា ម្តាយខាងប្រុសមិនពេញចិត្តនាង Kimberly រហូតដល់ថ្នាក់ Unfollow គណនីអុិនស្រ្តាក្រាមទៀតផង ប៉ុន្តែការពិតវិញនោះគឺ គាត់គ្រាន់តែច្រឡំដៃប៉ុណ្ណោះ បើយោងតាមការបកស្រាយរយៈ លោក Mark prin ដែលត្រូវឈរនៅកណ្តាលរឿងនេះ ។



៤. នាង Pei panward និងស្វាមីរបស់នាង 

ជីវិតប្តីប្រពន្ធមួយគូនេះ បានធ្វើឲ្យមហាជនអាណិតដល់ចិត្តខាងស្រីយ៉ាងខ្លាំង ដោយសារតែស្វាមីរបស់នាង Pei panward លួចមានស្រីថ្មីធ្វើឲ្យបេះដូងអ្នកដែលជាប្រពន្ធឈឺចាប់ រកអ្វីថ្លែងប្រាប់មិនបានឡើយ ប៉ុន្តែនៅទីបំផុតពួកគេក៏វិលត្រលប់ជួបជុំគ្នាដូចដើម ។

នេះគឺជាឧបសគ្គស្នេហារបស់តារាថៃទាំង ៤ គូ ដែលមានលក្ខណៈផ្សេងៗពីគ្នា ។ ចុះអ្នកណាវិញគិតថា ស្នេហាមួយគូដែលជាឧបសគ្គធ្ងន់ធ្ងរ និងពិបាកប្រឈមមុខជាងគេ? 



 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews


Tags: Mark prin Kimberly