CamNews

តារា 

ផ្អើល! ភរិយាស្របច្បាប់ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន

ភ្នំពេញ ៖ គណនីហ្វេសប៊ុកឈ្មោះថា Panhchaka June ដែលត្រូវបានគេស្គាល់ថាជាភរិយាស្របច្បាប់របស់ ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន នឹងមានការខឹងសម្បារជាខ្លាំង រហូតឈានដល់ការប្តឹងគ្នាថែមទៀតផង ។ 

នៅក្នុងនោះផងដែរ ហ្វេសប៊ុកឈ្មោះថា Panhchaka June ក៏បានបង្ហោះសារជាច្រើនទាក់ទងជាមួយតួឯកស្រីក្នុងរឿង "កូនប្រសារឡឺកឺ" បង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង ។ ទទ្ទឹមនឹងនេះផងដែរ ភរិយាស្របច្បាប់របស់ម្ចាស់ផលិតកម្មក៏បានបញ្ជាក់ទៀតថា ស្វាមីរបស់ខ្លួនបានយកលុយជះដល់ សាឡាត់ ស្រីឡាង យ៉ាងច្រើនផងដែរ ៕







Tags: Salath Srey Lang