(កូរ៉េ)៖ Sulli និង Choiza តារាសម្តែង និងជាតារាចម្រៀងដ៏ល្បីរបស់កូរ៉េ បានសម្រេចចិត្តផ្តាច់ទំនាក់ទំនងនឹងគ្នា ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បើយោងតាមប្រភពមួយទម្លាយឲ្យដឹង កាលពីថ្ងៃទី៦ ខែមីនា នេះ។
តារាប្រុសស្រីទាំងពីរចាប់ផ្តើមសាងក្តីស្នេហ៍ តាំងពីកំឡុងខែសីហា ឆ្នាំ២០១៤ ដែលទំនាក់ទំនងរបស់ពួកគេ មានរយៈពេលជិតបីឆ្នាំទៅហើយ តែដំណឹងបែកបាក់នាពេលនេះ ពុំមានភាគីណាម្នាក់ហ៊ានចេញមុខ អះអាងដោយផ្ទាល់ទេ។
គូស្នេហ៍ទាំងពីរត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង តាំងពីពេលដែលពួកគេផ្តើមមានទំនាក់ទំនងនឹងគ្នា រហូតមកដល់វេលាបែកបាក់ នាពេលនេះរឿងរ៉ាវរបស់តារាប្រុសស្រីទាំងពីរដួង ក៏នៅតែក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលត្រូវបានមហាជនលើកមកជជែកជាហូរហែរដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង