តារាចម្រៀងជើងចាស់វ័យ ៥៤ ឆ្នាំនាង Madonna ប៉ុន្មានខែមកនេះក្រោយពេលដែលបានទិញនូវ
ផ្ទះនៅ Brooklyn តម្លៃរាប់លានដុល្លាមកនោះ នាងហាក់ដូចជារវល់នឹងការសម្ដែងជាខ្លាំងហើយ
កាលពីខែមុននេះនាងបានសម្ដែង Gangnam Style ជាមួយនឹង PSY ផងដែរ។
ហើយកាលពីប៉ុន្មានថ្ងៃមុននេះ នាងបានឡើងសម្ដែងមួយឆាកទៀតជាមួយនឹងមិត្តប្រុសចាស់
របស់នាងគឺ Brahim Zaibat ដែលជាអ្នករាំ ហើយអ្នកទាំង ២ បានថើបគ្នានាចុងបញ្ចប់នៃបទមួយ
យ៉ាងស្រើបស្រាល នៅមុខទស្សនិកជនរាប់ពាន់នាក់ទៀតផង។
ទោះបីជាម្នាក់មានអាយុ ២៥ ឆ្នាំម្នាក់ទៀតមានអាយុ ៥៤ ឆ្នាំក្ដី ក៏អ្នកទាំង ២ នៅតែអាចធ្វើអោយ
មានទស្សនិយភាពក្ដៅសាច់លើឆាកបានយ៉ាងរលូនផងដែរ៕
ដោយ៖ ផានិត
ប្រភពពី៖ k14