CamNews

តារា 

ឡូយមែន! បទចម្រៀងដំបូងដែលបានដឹកនាំសម្ដែង ដោយតារាចម្រៀង មាស សុខ សោភា ពិតជាមិនធម្មតា (វីដេអូ)

ភ្នំពេញ ៖ មុននេះបន្តិច កំពូលតារាចម្រៀង មាស សុខ សោភា បានបង្កការភ្ញាក់ផ្អើលមែនទែន ក្រោយបង្ហោះវីដេអូមួយ ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា "នេះគឺជាបទចម្រៀងដំបូងដែលនាងខ្ញុំ មាស សុខសោភា បានដឹកនាំសម្ដែង សង្ឃឹមថាពុកម៉ែបងប្អូននិងគាំទ្រ ហើយបទនេះដែរគឺចង់អប់រំអោយក្មេងៗតាំងចិត្តខិតខំរៀនសូត្រក្រេបយកចំណេះ
ដឹងនិងចំណេះធ្វើអោយបានពេញខ្លួន ដើម្បីសំរេចបាននៅក្ដីស្រមៃដែលខ្លួនចង់បាន និងអនាគតដ៏ល្អរបស់ខ្លួនឯង។ នាងខ្ញុំសូមជូនពរដល់ ក្មួយៗប្អូនៗទាំងអស់គ្នា ត្រូវតាំងចិត្តតស៊ូខិតខំដើម្បីអនាគតខ្លួនឯងក៏ដូចជាគ្រួសារនិងសង្គមទាំងមូលផងដែរ"។ 

នេះគឺជាវីដេអូដំបូងរបស់ ម្ចាស់បទ "ចិត្តអើយកុំនឹក" ដូច្នេះហើយ បើចង់ដឹងថា ល្អមើលឬយ៉ាងណា ទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕



ដោយ ៖ គន្ធា


Tags: Meas soksakphea