CamNews

តារា 

នាង Bella ចាប់ផ្តើមជិតដិតជាមួយនិងតួឯកប្រុសក្នុងរឿង "បុព្វេសន្និវាស" រហូតដល់ថ្នាក់ហ៊ាន....!!!

ថៃ ៖ លោក Pope Thanawat និងនាង Bella Ranee បានក្លាយជាដៃគូដ៏ពេញនិយម បន្ទាប់ពីរឿង "បុព្វេសន្និវាស" ទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់ទាំងក្នុងនិងក្រៅប្រទេស ។ 

បើនិយាយអំពីរឿងរ៉ាវនៅក្នុងជីវីតពិតវិញ តារាសម្តែងស្រីចូលចិត្តនាង Bella ranee បាននិយាយថា ពេលនេះរូបនាងនិងលោក Pope thanawat ជិតដិតនឹងគ្នាខ្លាំង ហើយអ្នកទាំងពីរភាគច្រើនក៏បានចូលរួមព្រឹត្តិការណ៍ធំៗជាមួយគ្នាថែមទៀតផង ។ តារាស្រីកូនកាត់អង់គ្លេសបានបន្ថែមទៀតថា ដោយសារតែជិតដិតនឹងគ្នាទើបនាងហ៊ានបង្អាប់លោក Pope ថា ជាបុរសដែលមានកំពស់ទាប នេះប្រសិនបើប្រៀបធៀបជាមួយនិងតារាល្បីៗផ្សេងៗនៅក្នុងប្រទេសថៃ ។ 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែអស់សំណើចនោះគឺ នាង Bella ranee តែងតែប្រាប់អោយលោក Pope ក្រោកឈរដើម្បីបង្អួតអំពីកំពស់របស់លោក ។ ដោយសារតែមានកំពស់ទាបពេក បានធ្វើឲ្យតារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះ មានការអៀនខ្មាស់យ៉ាងខ្លាំង ៕

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Bella ranee