តុលាការអឺរ៉ុប នឹងសម្រេច នៅថ្ងៃពុធ (15 កក្តដា) នេះថា តើក្រុមហ៊ុន Apple ត្រូវតែគោរពបទបញ្ជាតុលាការរបស់អ៊ឺរ៉ុបដែលថា ក្រុមហ៊ុនផលិតទូរសព្ទ iPhone នឹងសងប្រាក់ដល់ ប្រទេសអៀរឡង់ចំនួន ១៣ ពាន់លានអឺរ៉ូ ក្នុងការបង់ពន្ធវិញ ឬយ៉ាងណា។
ការសម្រេចចិត្តនេះ នឹងក្លាយជាការថយក្រោយដ៏ឈឺចាប់ សម្រាប់គណៈកម្មការអឺរ៉ុប ដែលជាក្រុមប្រតិបត្តិរបស់សហភាពអឺរ៉ុប ក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីរារាំងការផ្លាស់ប្តូរប្រាក់ចំណេញដោយពហុជាតិ និងកំណត់អំណាចនៃបច្ចេកវិទ្យាធំរបស់អាមេរិក។
មិនថាលទ្ធផលយ៉ាងណាទេ សេចក្តីសម្រេចរបស់តុលាការសហភាពអឺរ៉ុប នឹងបើកការប្តឹងឧទ្ធរណ៍បន្ថែមទៀត សម្រាប់សេចក្តីសម្រេចចុងក្រោយ មិនអោយលើសពីឆ្នាំ ២០២១ ឡើយ។
រឿងក្ដី Apple នឹងត្រូវបានសម្រេចដូចគ្នា នឹងរឿងក្ដីប្រវត្តិសាស្ត្រមួយទៀត នៅឯតុលាការសហភាពអ៊ឺរ៉ុប ជាបណ្តឹងមួយ ដែលបានធ្វើឡើងដោយសកម្មជនអូទ្រីសម្នាក់ ប្រឆាំងនឹងហ្វេសប៊ុកជុំវិញឯកជនភាពទិន្ន័យ( data privacy)។
សេចក្តីសម្រេចជាប្រវត្តិសាស្រ្តរបស់គណៈកម្មការប្រឆាំងនឹង Apple ត្រូវបានដាក់ជូនក្នុងខែសីហាឆ្នាំ ២០១៦ ដោយលោក Margrethe Vestager ថា ជារឿងសងសឹក ចំពោះក្រុមហ៊ុនដែលមានមូលដ្ធាននៅ Silicon Valley មួយនេះតែប៉ុណ្នោះ ។
ឆ្លើយតបទៅនឹងបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានចោទប្រកាន់ចំពោះការចោទប្រកាន់នេះថាជា“ ការធ្វើនយោបាយសុទ្ធសាធ” និងជាការប៉ុនប៉ងរបស់អឺរ៉ុបដើម្បីរំខានដល់វិធី ដែលក្រុមហ៊ុនពហុជាតិធំៗ ក្នុងការបង់ពន្ធ៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ news.yahoo