កូរ៉េ ៖ ម្ចាស់ផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែធ្នូ កន្លងទៅនេះថា គាត់នឹងរៀបចំកន្លែងតូចមួយ ដើម្បីអោយអ្នកគាំទ្រទាំងអស់របស់ Jonghyun ចូលគោរពវិញ្ញាណខណ្ឌលោក ជាលើកចុងក្រោយ ។
ពិធីនេះនឹងប្រារព្ធធ្វើឡើងនៅឯ Seoul Asan Medical Center នៅជាន់ 1F ដោយចាប់ផ្តើមពីម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី ១៩ ខែធ្នូ ២០១៧ ថ្ងៃនេះតែម្តង ។
សម្រាប់ Fans ដែលមានបំណងចង់ទៅលាម្ចាស់បទ "Hello" រូបនេះ ជាលើកចុងក្រោយ សូមប្រញាប់ឡើង ហើយកុំភ្លេចនិយាយពាក្យលើកទឹកចិត្តដល់គាត់ផង បើទោះបីជាលោកមិនបានឆ្លើយតបមកវិញក៏ដោយ ប៉ុន្តែសង្ឃឹមថា Jonghyun នឹងស្លាប់ដោយបិទភ្នែកជិត ក្រោយដឹងថា អ្នកគាំទ្ររបស់ខ្លួន ស្រលាញ់លោកយ៉ាងនេះ ។
ជាលើកចុងក្រោយ Camnews ក៏សូមជូនពរអោយ Jonghyun ទៅកាន់សុគតិភពផងចុះ និងសូមជួយរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo