CamNews

តារា 

PSY ក្លាយជាតួរឯក ក្នុងសៀវភៅគំនូរត្លុក

បើទោះបីជាទទួលបាន ឯត្តទគ្គកម្មកំណត់ត្រាពិភពលោករបស់ Guiness ៤ ហើយនិង អត្ថបទ
សព្វវចនាធិប្បាយ ដែលសរសេរដោយ Britannica ក៏ដោយ PSY នៅមិនទាន់ស្កប់ស្កល់ឡើយ ។



សៀវភៅរូបត្លុកមួយ ដែលបានចេញផ្សាយថ្មីៗនេះ មានឈ្មោះថា  Fame :Psy ដែលយក PSY ជា
តួរឯកតែម្តង ។ សៀវភៅរូបត្លុកនេះ និយាយអំពីដំណើររឿងរ៉ាវ របស់ PSY ក្នុងពេលប៉ូលិសរបស់
អាមេរិចចាប់ខ្លួន ដោយសាររកឃើញគ្រៀងញៀន marijuana ហើយបានបង្ហាត់ឯកអគ្គរដ្ឋទូត កូរ៉េ
ប្រចាំនៅ សហរដ្ឋអាមេរិចអំពីក្បាច់រាំ Gangnam Style ហើយនឹងការសំដែងក្បាច់ Gangnam Style
នៅចំពោះមុខប្រធានាធិបតីអាមេរិច លោក Barack Obama ផងដែរ ។


សៀវភៅរូបត្លុកនេះមានកំរ៉ាស់ ២៦ សន្លឹក ជាស្នាដៃរបស់ក្រុមហ៊ុនអាមេរិច Bluewater Productions
និងកូរ៉េ Able ជាសៀវភៅ ១ ក្នុងចំណោមសៀវភៅ FAME ដែលបានសរសេរទាក់ទងនឹង តារាល្បីៗ
មួយចំនួនទូទាំងពិភពលោក ៕


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: psy comic kpop