CamNews

តារា 

ពេជ្រ សោភា ត្រៀមរៀបចំកម្មវិធីប្រគំតន្រ្តី សប្បុរសធម៌ដ៏ធំមួយ ជួយដល់ជនក្រីក្រ ចាស់ជរា និងជនអនាថា

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានលើកគំរោងពីការប្រគំតន្រ្តី សប្បុរសធម៌ដ៏ធំមួយ ដើម្បីស្វែងរកថវិកា ជួយដល់កុមារកំព្រា ជនទីទ័លក្រ ដែលជាគោលដៅរបស់នាង គិតទុកជាយូរមកហើយ និងជាសកម្មភាពជួយដល់សង្គម ដែលនាងតែងតែធ្វើសកម្មភាពនាំយកនាំណោយ ចែកជូនជារឿយៗ នាពេលកន្លងមក។

ពេជ្រ សោភា ទើបតែត្រូវបានតែងតាំង ជាអ្នកតំណាងផលិតផលទូរស័ព្ទ «Oppo» នៅកម្ពុជា ហើយទូរស័ព្ទនេះ ក៏បានចេញលក់ជាផ្លូវការ កាលបីចុងខែសីហាកន្លងមកនេះ។
ក្រោយពីគំរោងទី១ បានជោគជ័យ​លើសការរំពឹងទុក ក្រុមហ៊ុន ទូរស័ព្ទ «Oppo» បានរៀបចំគំរោងការប្រគំន្ត្រី ដើម្បីជួយជនក្រីក្រ គ្មានផ្ទះសម្បែង និងចាស់ជរា ជនអនាថា រស់នៅតាមចិញ្ចើមផ្លូវ។ ដំបូងឡើយក្រុមហ៊ុននេះ គ្រោងរៀបចំកម្មវិធីប្រគំតន្ត្រីទោលមួយ សម្រាប់ ពេជ្រ សោភា តែនាងបែរជា​មិនទទួលយក ហើយសុំឲ្យមានតារាចម្រៀងផ្សេងៗ ចូលរួម ព្រោះកន្លងមកការប្រគំតន្ត្រី សប្បុរធម៌ភាគច្រើន មានតារាច្រើនចូលរួម ។

អ្នកនាង ពេជ្រ សោភា បានថ្លែងប្រាប់ Khmer​talking ថា ​«ខ្ញុំនឹងក្រុមហ៊ុន កំពុងរៀបចំកម្មវិធីនេះហើយ ដែលមិនមែនមានតែ​ខ្ញុំម្នាក់ទេ ក៏មានតារាចម្រៀងផ្សេងៗ ចូលរួមផងដែរ។ អ្វីដែលសំខាន់ខ្ញុំនឹងក្រុមហ៊ុនមាន គោលដៅរួមគ្នាគឺ ចែករំលែកក្ដីស្រឡាញ់ទៅកាន់មនុស្សជាតិ សូម្បីតែតម្លៃខ្លួនក្នុងការថតស្ពត ពាណិជ្ជកម្មទូរស័ព្ទដៃនេះ ក៏បានចែក១០ភាគរយ ទៅកាន់មូលនិធិនេះ​ដែរ ព្រោះខ្ញុំមិនមែនមនុស្សឃើញតែលុយទេ!»។

ពេជ្រ សោភា បានបន្តថា មុនពេលទូរស័ព្ទដៃនេះ ទាក់ទងមកនាងមានក្រុមហ៊ុន​ទូរស័ព្ទល្បីមួយ ទាក់ទងនាងថតដែរ តែ​មិនទទួល ព្រោះចរចាមិនត្រូវគ្នា។ ម្យ៉ាងមិនមានគោលដៅមនុស្សធម៌ ដូចអ្វីដែលនាងចង់បាន។ ពេជ្រ សោភា ក៏បដិសេធតែក្រោយក្រុមហ៊ុន ទូរស័ព្ទ Oppo ទាក់ទងមកនាង ហើយក៏ជាប់នៅស្នេហ៍ក្រុមហ៊ុននេះ ព្រោះមានគោលដៅ រួមដូចគ្នា ។

អ្នកនាង ពេជ្រ សោភា ជាតារាស្រីម្នាក់ ដែលគេស្គាល់ថា ចេះតស៊ូ ដួលហើយងើបវិញបាន ព្រោះនាងធ្លាក់ប្រជាប្រិយភាព ដល់បាតដី​ ជិតដល់ចំណុចសូន្យ​។ ពិសេស ពេជ្រ សោភា បង្ហាញថា ក៏អាចថតពាណិជ្ជកម្មបានដែរ មិនមែនមានតែ សុគន្ធ និសា, ឱក សុគន្ធកញ្ញា និង មាស សុខសោភា ទេ។ ក្រៅពីប្រជាប្រិយភាពកើនឡើងវិញ សកម្មភាពសប្បុរធម៌ ក៏កើនឡើង សូម្បីតែ​ធ្លាប់ធ្លាក់ប្រជាប្រិយភាព កាលពីមុន ក៏នាងនៅតែបន្តធ្វើវាដដែល ដូចជាធ្វើអណ្ដូងទឹក ចែកអំណោយខ្លះៗ​ ជាដើម៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: pich sophea david HM HMHDTV