CamNews

Mexico​ ៖​ នគរបាលជួយអ្នកជួញដូរ គ្រឿងញៀន ជីករូងរំដោះអ្នកទោស

ចៅក្រមរបស់តុលាការ Mexico បានចេញបញ្ជាអោយចាប់ខ្លួនមន្ដ្រីរបស់ពន្ធនាគារមួយ
នៅក្បែរព្រំដែនអាមេរិក ជាកន្លែងដែលក្រុមជួញដូរគ្រឿងញៀន Zetas បានធ្វើការជីករូង
រំដោះអ្នកទោស ១៣២នាក់។

កាសែត The Washington Post បានអោយដឹងថា កាលពីថ្ងៃទី ១៩ កន្លងទៅ ចៅក្រមរូបនេះ
បានសម្រេចឃាត់ខ្លួនប្រធាន ជំនួយការ ២នាក់ និងអ្នកយាមចំនួន ១៣នាក់របស់ពន្ធនាគារ
ក្នុងរយៈពេល ៤០ថ្ងៃ ក្រោមរូបភាពរង់ចាំការសើបអង្កេត។

ចៅក្រមបានបន្ថែមថា ព័ត៌មានគួរអោយទុកចិត្ដបាន បង្ហាញថា​ ក្រុមអ្នកយាមពន្ធនាគារ បាន
ចូលដៃក្នុងការរំដោះអ្នកទោសក្នុងពន្ធនាគារ នៅ Piedras Negras ដែលជាទីក្រុងមួយស្ថិត
នៅក្បែរក្រុង Eagle Pass របស់រដ្ឋ Texas អាមេរិក។ អ្នកទោសចំនួន ១៣២នាក់ ត្រូវបានគេ
រំដោះចេញពីពន្ធនាគារ តាមរូងដ៏អស្ចារ្យដែលពួកគេបានជីក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TWP