CamNews

តារា 

ការពិតចឹងសោះ!! នាង Suzy និង Lee min ho ចេញមុខបកស្រាយយ៉ាងច្បាស់រឿងរៀបការ

តារាកូរ៉េ ៖ តារាស្រីដ៍ល្បីឈ្មោះ និងរូបសម្រស់ស្រស់ស្អាតនាង suzy និងមិត្តប្រុសគឺលោក Lee min ho កំពុងតែធ្វើឲ្យកក្រើកគេហទំព័រជាច្រើនដោយសារតែ គូស្នេហ៍មួយគូនេះបានផ្ទុះនូវពាក្យចចាមអារាមថា ពួកគេទាំង ២ គ្រោងនឹងរៀបមង្គលការជាមួយគ្នា ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាស៍របស់លោក Lee min ho បានថ្លែងថា ការពិតទៅមិនថា មនុស្សប្រុស ឬ មនុស្សស្រីទេគឺតែងតែប្រាថ្នាចង់បានស្នេហាដ៍ជាក់លាក់មួយ ដើម្បីកំណត់គោលដៅនៅក្នុងជិវិត និងចាប់ដៃគ្នាតស៊ូ និងស្រលាញ់គ្នារហូតដល់ចាស់ទៅ ​។ 

បើយើងបង្វែរពីរឿងរៀបការរបស់អ្នកទាំង ២ វិញគឺតារាស្រីវ័យ ២១ ឆ្នាំ នាង suzy បាននិយាយថា នាង និងលោក Lee min ho មិនទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់គិតគូរឿងនេះទេ ព្រោះកំពុងតែមានការមមាញឹកយ៉ាងខ្លាំង នៅក្នុងការងាររៀងៗខ្លួន ។ នាង suzy បានបន្ថែមទៀតថា ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ប្រុសម្នាក់នេះខ្ញុំសូមកក់ទុកសិនហើយ (Lee min ho) ហាមអ្នកណាមកប៉ះពាល់ ហើយខ្ញុំសន្យាថា នឹងកាន់ដៃគាត់ និងស្រលាញ់លោកតែម្តងរហូតទៅ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Koreaboo 


Tags: Lee min ho Suzy Seoul South korea kpop