ថៃ ៖ កាលពីពេលថ្មីៗនេះ លោក Mark prin និងមិត្តស្រីជាទីស្នេហាគឺនាង Kimberly បានធ្វើដំណើរកំសាន្តរួមគ្នាទៅកាន់ ភ្នំមួយ នៅ PHUKET ហើយអ្នកទាំងពីរក៏បានថតរូបស្អាតជាច្រើនសន្លឹក នៅក្នុងដំណើរកំសាន្តនោះ ប៉ុន្តែតារាថៃទាំងពីរដួង បានត្រឹមតែបង្ហោះរូបថត ខ្លះៗរបស់ពួកគេដែលបានថតនៅក្នុងគណនីអុិនស្រ្តាក្រាមប៉ុណ្ណោះ ។
មុននឹងសៀវភៅដំណើរកំសាន្តរបស់ តួឯកប្រុសស្រីក្នុងរឿង "ស្នេហាអនឡាញ" ត្រូវបានចេញលក់ជាសាធារណៈ គូស្នេហ៍មួយគូនេះ ធ្លាប់បានលើកឡើងថា លុយដែលបានមកពីការលក់សៀវភៅនេះ នឹងយកទៅបរិច្ចាកបិរស្ថានសប្បុរសធម៌ទាំងអស់តែម្តង ។
ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឲ្យសៀវភៅលក់ដាច់គ្មានសល់សូម្បីតែមួយក្បាល ។ ម្យ៉ាងវិញទៀតអ្នកគាំទ្រខ្លះទៀតចង់ទិញដែរ ប៉ុន្តែបែរជាមិនបានសូម្បីតែឃើញសៀវភៅនោះនៅខាងក្រោម ព្រោះទិញមិនទាន់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook