CamNews

តារា 

ពេជ្រ ថាវរ៉ា៖ "បើមិនស្រឡាញ់ខ្ញុំ កុំទុកខ្ញុំជាក្របី"

ភ្នំពេញ៖ គេនៅចាំបានថា កាលពីពេលកន្លងទៅ ថ្មីៗនេះ តារាសម្តែង និងជាតារាម៉ូដែលសម្បុរ ស្រអែមស្រស់ កញ្ញា ពេជ្រ ថាវរ៉ា ទើបតែជះលុយ ជាង១ម៉ឺនដុល្លារ ប្តូររថយន្តពី Corolla ស៊េរី ឆ្នាំ១៩៩៨ មកជា Camry បាឡែន ស៊េរីឆ្នាំ២០០៣វិញ ។ ចំពោះការជះទឹកលុយរាប់ម៉ឺនដុល្លារ ទាំងការប្តូររថយន្ត និងការបើកហាងលក់សម្លៀកបំពាក់ នៅម្តុំបឹងកេងកងនេះ ត្រូវបានមហាជន និងអ្នកនៅក្នុងចង្កោម សិល្បៈមួយចំនួន មានការសង្ស័យថា នាងមានអ្នកជួយឧបត្ថម្ភ នៅពីក្រោយខ្នង ។

តែទោះជាយ៉ាងណា តារាសម្តែងរូបនេះ បានប្រកាសក្តែងៗថា លុយទាំងអស់ ដែលនាង ចំណាយ ប្តូររថយន្ត និងបើកហាងលក់សម្លៀកបំពាក់ គឺជាលុយរបស់នាងផ្ទាល់ រួមជាមួយ លុយម្តាយរបស់នាង ពោល គឺមិនមាននរណាម្នាក់ជួយនាងពីក្រោយខ្នងនោះទេ ។

ដោយឡែកថ្មីៗនេះ កញ្ញា ពេជ្រ ថាវរ៉ា ត្រូវបានគេមើលឃើញថា នាងបានត្អូញត្អែ បង្ហោះពាក្យ ពេជន៍ជាច្រើន នៅលើ Account Facebook របស់នាង ដោយបានរៀងរាប់ ពីស្នេហាជាមួយ បុរសម្នាក់ ក្នុងនោះនាងបានត្អូញត្អែ ចេញពីក្រអៅបេះដូង ប្រាប់ដល់មិត្តភក្តិ ក៏ដូចជាមហាជន ទូទៅយ៉ាងដូច្នេះថា “បើមិនដែលស្រឡាញ់ខ្ញុំ កុំទុកខ្ញុំជាក្របីអី ។ ខ្ញុំមានបេះដូង ចេះឈឺ ចេះខឹង ចេះយំ ចេះចង់បានគ្រប់អ្វីដែលមនុស្សស្រីគេមាន ។ ពេលខ្ញុំឈឺអ្នកមិនដែល យកចិត្តទុកដាក់ថា ខ្ញុំឈឺដល់កំរិតណានោះទេ ។ នេះរឺស្នេហាដែលអ្នកឲ្យខ្ញុំ ។ នៅក្បែរអ្នកដទៃ អ្នកតែងតែមើល ងាយខ្ញុំ នេះឬ ការស្រឡាញ់ដែលឲ្យខ្ញុំ ????????” ។

ការសរសេរត្អូញត្អែ ខូចចិត្ត រៀបរាប់ពីទុកសោកស្នេហា របស់តារាសម្តែងដើមទ្រូង សិចស៊ី ពេជ្រ ថាវរ៉ា បែបនេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូចជា អ្នកគាំទ្ររបស់នាង គិតថា នាងកំពុងតែខូចចិត្ត ស្នេហា ជាមួយប្រុសស្នេហ៍របស់នាង ទើបបាន ជានាង សរសេរពាក្យពេជន៍ ជាច្រើនបែបនេះ ហើយអាចសន្និដ្ឋានបានថា ប្រុសស្នេហ៍របស់ នាង មិនសូវឲ្យតម្លៃលើនាង ដែលកំពុងតែងប់ស្រឡាញ់គ្នានេះទេ ពោលគឺហាក់មិនយកចិត្ត ទុក ដាក់លើ រូបនាង ជាស្រីមានការលះបង់ ដើម្បើស្នេហានេះឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich thavra entertainment Khmer super Star Actress Model ពេជ្រ ថាវរ៉ា