CamNews

តារា 

Sunny ពី Girls’ Generation បញ្ចេញឲ្យឃើញនូវរូបថតទាំង ៧ សន្លឹកសុិចសុីអស់ទាស់ ក្នុងឈុតប៊ីគីនី

ព័ត៌មានកំសាន្ត ៖ តារាស្រី Sunny ដែលជាសមាជិកក្រុម Girls’ Generation ធ្វើឲ្យក្រុមអ្នកគាំទ្រ មានចម្ងល់ជាមួយនិង រូបថតដែលសុិចសុីនឹង មានរូបសម្រស់ស្រស់ស្អាត របស់នាងដែលរូបថតនោះ នាងបានប្រើចេញពីទស្សនាវដ្តី ដែលមានឈ្មោះថា SURE ដែលបានថតនៅកោះបាលី មុនពេលដែលបានចេញផ្សាយជាសាធារណៈនៅខែ មេសា ។ 

កាលពីពេលថ្មីៗនេះ មានរូបភាពរបស់ Sunny ដែលនាងបានប្រើរូបភាពនៅក្នុងទស្សនាវដ្តី មកធ្វើការបង្ហាញ ហើយនៅក្នុងរូបភាពនោះគឺ Sunny បាននៅក្នុងអាងហែលទឹកមួយ នៅក្នុងចំណោមរូបថតទាំងនោះ មានរូបថតមួយសន្លឹកដែល មានស្នាមញញឹមដែលគួរឲ្យស្រលាញ់របស់នាង  បានសាយភាយយ៉ាងខ្លាំង ។ Sunny បានធ្វើឲ្យមានមនុស្សជាច្រើន មានការចាប់អារម្មណ៍ នឹងភាពសុិចសុីរបស់នាង និងភ្នែកដែលដូចជា អាថកំបាំងរបស់នាង ​។ 

រូបភាពទាំងនេះ វាបានអមដំណើរជាមួយនិង រដូវក្តៅហើយ Sunny ថែមទាំងបានបង្ហាញរូបភាពផ្សេងៗ ដែលបានធ្វើការតុបតែងមុខមាត់ ដែលបានប្រើសម្រាប់ថតឲ្យទស្សនាវដ្តី SURE ផងដែរ ។ ហើយនៅពេលនេះ រូបថតរបស់នាងកំពុងតែ រីករាលដាលដែលគេ អាចរកឃើញនៅក្នុងទស្សនាវដ្តី SURE ៕ 






 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Sunny Girls’ Generation Seoul South korea kpop