ព័ត៌មានកំសាន្ត ៖ ពេលវេលាដ៏សែនល្វីងជូរចង់ដែលគ្មានថ្ងៃបំភ្លេចរបស់ប្រជាជនកម្ពុជា នៅក្នុរបបប្រល័យពូជសាសន៏ ឬ អាចនិយាយបានថា ជារបបខ្មែរក្រហមក៏កាចសហាវ និងសម្លាប់មនុស្សអស់ច្រើនបំផុត និងធ្វើឲ្យប្រជាជនខ្មែរ ខ្លាចនិងគ្មានបំភ្លេចនូវទុក្ខវេទនាទាំងអស់នេះឡើយ ។
នៅក្នុងនេះផងដែរ អ្នកស្រី អ៊ឹង លួង បានសម្រេចចិត្តដាក់ចំណជើងថា "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ដោយសារតែឪពុករបស់អ្នកស្រី ត្រូវបានគេយកទៅ សម្លាប់នោះធ្វើឲ្យបេះដូងត្រូវប្រេះបែកខ្ទេចខ្ទី រហូតមិនអាចបំភ្លេចបាន នេះហើយជាមូលហេតុដែលអ្នកស្រីសម្រេចចិត្តដាក់ចំណងជើងរឿងដែលដឹកនាំដោយ តារាហូលីវូដ អ្នកនាង Angelina Jolie ។
អ្នកស្រីបានបន្តទៀតថា អ្នកស្រីដឹងយ៉ាងច្បាស់ថា មិនមែនមានតែខ្លួនអ្នកស្រីម្នាក់ទេដែលជួបប្រទះរឿងរ៉ាវក្នុងការបាត់បង់មនុស្សជាទីស្រលាញ់ដោយផ្ទាល់ភ្នែកបែបនេះ ហើយវាក៏ជារឿងដែលគ្មានថ្ងៃបំភ្លេចនោះដែរ ៕
ដោយ ៖ គន្ធា