CamNews

តារា 

Taeyeon ពី Girl generation មានការផ្លាស់ប្តូរ ស្រស់ស្អាតជាងមុន នាំឲ្យគេនិយាយថា មុខដូចតុក្កតា

ព័ត៌មានកំសាន្ត ៖ ការតុបតែងមុខដោយផ្ទាល់របស់ អ្នកដែលមានជំនាញយ៉ាងបុិនប្រសប់របស់ Jung Saem Mool ដែលកាលពីពេលថ្មីៗនេះ នាងបានចូលរួមចំណែក នឹងបានចែករំលែករូបថត របស់ Taeyeon ដែលជាសមាជិកក្រុម Girls’ Generation ជាសាធារណៈ ជាមួយនិង គ្រឿងសំអាងដែលមានម៉ាក ល្បី ថែមទៀតផង ។ 




ការចែករំលែករូបទាំងអស់នោះ ត្រូវបានបង្ហាញតាមរយៈ Instagram កាលពីខែ មីនា នៅថ្ងៃទី ២ ។ រូបភាពរបស់ Taeyeon ដែលបានផ្សាយពាណិជ្ជកម្ម​  គ្រឿងសំអាងដែលមានម៉ាក ល្បី S/S ដោយក្នុងការតុបតែងមុខ យ៉ាងស្រស់ស្អាត ដូចជាកូនក្រមុំ យ៉ាងចឹង ហើយរូបថតផ្សេងៗទៀត ត្រូវបានចែករំលែក ដោយការតុបតែងមុខ ដោយអ្នកដែលមានជំនាញយ៉ាងបុិនប្រសប់ ដោយលាបក្រែមនៅលើ បបូរមាត់ មើលពិតជា ស្រស់ស្អាតនឹង ទាក់ទាញ ពិតប្រាកដមែន ។ 




គួររំលឹកឲ្យដឹងថា ខណៈពេលមួយដែលក្រុមតារាចម្រៀងស្រី Girls’ Generation​ បានធ្វើការប្រគុំតន្រ្តី នៅក្នុងប្រទេសថៃ និង world tour របស់ពួកគេ ពេលនោះហើយ Taeyeon ដែលជាសមាជិកម្នាក់នៅក្នុងក្រុមនេះ ក៍បានចែករំលែករូបភាព របស់នាង នៅក្នុងខណៈពេលនោះផងដែរ ។ 





ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ koreaboo


Tags: Taeyeon Girls Generation Kpop Seoul South korea