CamNews

កីឡាអន្តរជាតិ 

Lampard នឹងអវត្តមាន ៤សប្តាហ៍ ដោយសារបញ្ហាក្រលៀន

(ញូវយ៉ក)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Frank Lampard នឹងបាត់មុខពីក្លឹប New York City ដោយសារតែបញ្ហារបួស​ក្រ​លៀន (Calf) នោះ​មាន​ន័យ​ថា អតីត​កីឡាករ​អង់​គ្លេស​រូប​នេះ នឹង​អវត្តមាន​រហូត​ដល់បញ្ចប់រដូវកាល USA Major League Soccer របស់អាមេរិក។

សារព័ត៌មាន Dailymail បានចេញផ្សាយថា អតីតកីឡាករក្លឹប Chelsea រូបនេះបានទទួលរងរបួស និងប្តូរចេញវិញ​នៅ​ពេល​ដែល​បាន​ស្មើ​លទ្ធ​ផល​ទល់​នឹង​ម្ចាស់​ផ្ទះ Dallas ក្នុង​សប្តាហ៍​នេះ នឹងក៏បានធ្វើការស្កែន (Scan) នាពេលនោះទៀតផង។

Lampard បានក្លាយជាកីឡាករសំខាន់របស់គ្រូបង្វឹក Patrick Vieira ក្នុងក្លឹប New York Red Bulls គ្រាដែលក្លឹប១នេះនៅ​សល់ ៤​ប្រកួត​ទៀត និង​តាម​ពី​ក្រោយ​ក្រុម​កំពូល​តា​រាង ២​ពិន្ទុ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Lampard