CamNews

តារា 

ទប់សំណើចលែងជាប់ ក្រោយឃើញនាង Yaya លេងបែបនេះជាមួយនឹង Sunny

ថៃ ៖ ថ្មីៗនេះ តារាសម្តែងថៃ លោក Sunny Suwanmethanont បានធ្វើការបង្ហោះរូបថតរបស់នាង Yaya Urassaya ដោយកែសម្រួលរូបថតរបស់តារាស្រីរូបនេះ ជាលក្ខណៈកំប្លែង និងបង្អាប់គ្នាទៅវិញទៅមក ក្នុងនាមជាអ្នករួមការងារ នៅលើគណនីអុិនស្រ្តាក្រាមរបស់ពួកគេ ។ 

ទទ្ទឹមនឹងនេះផងដែរ លោក Sunny Suwanmethanont និងនាង Yaya Urassaya ព្រមទាំងតារាសម្តែងជនជាតិកូរ៉េម្នាក់ទៀតគឺ លោក Nickhun ដែលជាសមាជិកម្នាក់របស់ក្រុម 2PM ត្រូវបានផលិតកម្មកម្មល្បីឈ្មោះមួយគឺ GDH បានជ្រើសរើសតារាសម្តែងទាំងបីដួងនេះ ដើម្បីថតរឿងមួយគឺ "Brother & Sister" ដូច្នេះហើយទើបតារាសម្តែងទាំងនេះ បង្អាប់គ្នាលេង ដូចជាមិត្តជិតដិតតែម្តង​ ។ 

គួរបញ្ជាក់ឲ្យដឹងថា គ្រាន់តែដឹងថា តារាល្បីៗទាំងបីដួងនេះ នឹងត្រៀមថតរឿងនេះ ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត នឹងតាំងចិត្តថានឹងចូលរួមទស្សនារឿងស្ទើរតែគ្រប់ៗគ្នា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily


Tags: Yaya Urassaya Nickhun Sunny Suwanmethano