កូរ៉េ ៖ នៅក្នុងការប្រគុំតន្រ្តីនៅទីក្រុង Fukuoka ប្រទេសជប៉ុន កាលពីថ្ងៃទី ២២ ខែធ្នូ ក្រុមតារាចម្រៀងកូរ៉េ EXO បានធ្វើរឿងដ៏អស្ចារ្យមួយ ទុកជាការជូនដំណើរទៅដល់សមាជិកក្រុម SHINee គឺលោក Jonghyun ដែលបានបាត់បង់ជីវីត កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ។
ទទ្ទឹមនឹងនោះផងដែរ EXO បានរៀបរ៉ាប់ថា "Jonghyun មនុស្សដែលស្រលាញ់និងចូលចិត្តតន្រ្តីខ្លាំងបំផុត បានចាកចេញពីពួកយើងហើយ។ Jonghyun គឺជាសិល្បករម្នាក់ដែលពោលពេញទៅដោយទេពកោសល្យពិតប្រាកដ។ ដឹងទេថាពួកយើងស្រលាញ់និងនឹកដល់អ្នកខ្លាំងណាស់។ យើងនឹងចងចាំអ្នកក្នុងបេះដូងរៀងរហូតទៅ" ។
អ្វីដែលកាន់តែពិសេសនោះគឺ Suho បានជ្រើសរើសយកបទចម្រៀងមួយ ដែលតែងពួកគេបានតែងសម្រាប់ Jonghyun មានចំណងជើងថា "Playboy" ។ ហើយនៅចុងបញ្ចប់នៃការប្រគុំតន្រ្តីនោះលោក Suho និយាយពាក្យពេជន៍ក្នុងចិត្តរបស់ខ្លួនទៅកាន់តារារួមអាជីពថា "Jonghyun អ្នកដែលជាបងប្រុស ជាមិត្តរួមអាជីព ជាសិស្សច្បង បានចាកចេញពីពិភពលោកនេះក្នុងរយៈពេលដ៏ខ្លីបំផុត។ ខ្ញុំច្បាស់ណាស់ថា ការចាកចេញដែលគ្មានថ្ងៃវិលត្រលប់មកវិញមួយនេះពិតជាធ្វើឲ្យអ្នកគាំទ្រនិង EXO ឈឺចាប់យ៉ាងខ្លាំង។ ហើយអ្វីដែលខ្ញុំកាន់តែច្បាស់នោះគឺ Jonghyun ក៏បានដឹងដែរថា ពួកយើងពិតជានឹកគាត់ខ្លាំងណាស់។ ពេលនេះខ្ញុំនឹងច្រៀងបទ "Angel" ព្រមទាំងសង្ឃឹមថា Jonghyun របស់ពួកគេនឹងស្តាប់លឺ ហើយចាកចេញទៅដោយបិទភ្នែកជិត នឹងមិនគិតអ្វីទាំងអស់។ ហើយនេះក៏ជាបទចុងក្រោយដែរ សម្រាប់ថ្ងៃនេះ ព្រមទាំងជាការសម្តែងដ៏អស្ចារ្យមួយ ដើម្បីផ្ញើរទៅកាន់ Jonghyun ជាទីស្រលាញ់របស់យើង។ សូមអរគុណ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo