CamNews

តារា 

អីយ៉ា! នាង Kimberly តុបតែងខ្លួនដូចតារាកូរ៉េម្នាក់ ដែលជាសមាជិកក្រុម 2NE1

កំសាន្ត ៖ យើងធ្លាប់តែបានឃើញតារាថៃល្បីឈ្មោះនាង Kimberly ស្លៀកពាក់វែងៗ ឬ ស្លៀកខោកាបូយតែម្តង ប៉ុន្តែលើកនេះលោកអ្នកប្រាកដជាប្លែកភ្នែកក្រោយពីបានឃើញតារាស្រីរូបនេះតុបតែងខ្លួនបែបស្ទាយកូរ៉េ ​។ 

ចូលឆ្នាំថ្មីឃើញថា តារាល្បីភាគច្រើនក៏បានផ្លាស់ប្តូរទាំងការស្លៀកពាក់ និងអ្នកខ្លះទៀតក៏ប្តូរម៉ូដសក់របស់ពួកគេ ។ បើយើងក្រលេកមកចាប់អារម្មណ៍ជាមួយនិងនាង Kimberly វិញឃើញថា ការស្លៀកពាក់ហាក់បីដូចជាក៏ប្លែក ជាពិសេសម៉ូដសក់តែម្តង គឺតុបតែងខ្លួនដូចជា CL ដែលជាសមាជិកក្រុមរបស់ 2NE1 យ៉ាងចឹង ។ 

ក្រោយពីបានបង្ហោះរូបថតទាំងពីរសន្លឹករបស់នាងទៅលើគណនី instagram របស់នាងហើយ មាន Fans ជាច្រើនចូលខមមិនភ្លូកទឹកភ្លូកដី និងសរសើរគ្រប់ៗគ្នាថា ស្រស់ស្អាតខ្លាំងណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Kimberly បានទទួលការងារថ្មីដើម្បីផ្សព្វផ្សាយឲ្យម៉ូដរ៉ូបដែលកំពុងតែទទួលបាននូវការពេញនិយមនេះ ៕



Tags: Kimberly Mark prin