ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលតម្រូវឲ្យដើរតួជាភេទទី ៣ លោក Chai Chatayodom Hiranyatithi បានរៀបចំពិធីជប់លៀងយ៉ាងធំ ដើម្បីត្រៀមទទួលសមាជិកថ្មីក្នុងគ្រួសារដែលជាកូនប្រុស ហើយត្រៀមនឹងចាប់កំណើតក្នុងពេលឆាប់ៗនេះ ។
នាង Vicky Sunisa Jett ដែលជាស្វាមីរបស់តារាសម្តែង លោក Chai Chatayodom Hiranyatithi បានអញ្ជើញមិត្តភក្តិជិតដិតនិងសាច់ញិតបងប្អូនរបស់នាង និងខាងប្រុសមកអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ ព្រមទាំងទទួលបានកាដូអបអរសាទរជាច្រើនថែមទៀតផង ។
នៅក្នុងនោះផងដែរ តារាសម្តែងស្រីថៃនាង Vicky Sunisa Jett ព្រមទាំងភ្ញៀវទាំងអស់ដែលបានមកចូលរួម បាននាំគ្នាថតរូបស្អាតៗដើម្បីទុកជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook