ព័ត៌មានកំសាន្ត ៖ សល់តែប៉ុន្មានថ្ងៃទៀតទេ ភរិយារបស់លោក Chai Chatayodom Hiranyatithi ដែលត្រូវបានគេស្គាល់លោកថា គឺជាភេទទីបី ព្រោះសាច់រឿងភាគច្រើនដែលលោកបានសម្តែង គឺជាអ្នកដឹកនាំរឿងតម្រូវឲ្យសម្តែងជាភេទទី ៣ ។ ភរិយារបស់លោកត្រូវបានគេដឹងថា គឺជាតារាសម្តែងដូចគ្នា ហើយនាងមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ នាងមានឈ្មោះថា Vicky Sunisa Jett ពេលនេះនាងកំពុងតែពពោះកូន ជិតដល់ថ្ងៃសម្រាលទៅហើយ ។
នាង Vicky Sunisa Jett មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេ នាងថែមទាំងហើយចិត្តល្អទៀតផង ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ជិតដល់ថ្ងៃសម្រាលកូនហើយ នាងនិងស្វាមីបានទិញនំមួយចំនួន ដើម្បីចែកជូនក្មេងកំព្រា ពិតជាគួរឲ្យសរសើរពិតមែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook