CamNews

តារា 

រឿងភាគ ៣ រឿងដែលត្រៀមចាក់បញ្ចាំងនៅថ្ងៃចន្ទ និងអង្គារ ហើយសុទ្ធតែតួល្បីៗទៀត!!

ថៃ ៖ ៣ រឿងផ្សេងទៀតដែលកំពុងតែជាទីចាប់អារម្មណ៍ ដែលសម្តែងឡើងតារាល្បីប្រុសស្រីជាច្រើននៅក្នុងប្រទេសថៃ ដែលត្រៀមនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍របស់ប្រទេសថៃ នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ខាងនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងភាគ ៣ រឿងដែលត្រៀមចាក់បញ្ចាំងសម្រាប់ថ្ងៃចន្ទ និងអង្គារ ។ ចង់ដឹងថា មានរឿងណាខ្លះ សូមធ្វើការទស្សនានៅខាងក្រោមទាំងអស់គ្នា ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

១. រឿង GameSanaeha

គឺជារឿងទី​ ២ ដែលលោក James Jirayu និងនាង Taew Natapohn ចាប់ដៃគូជាមួយគ្នា ។ ហើយរឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៨ នៅលើទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ បន្ទាប់ពីរឿង លិខិតស្នេហ៍ ។​


២. រឿង Bangkok Naruemit

រឿងភាគមួយដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានចំណងជើងថា Bangkok Naruemit ដែលនឹងចាក់ផ្សាយបន្ទាប់ពីរឿង Sai Ruk Sai Sawat របស់ទូរទស្សន៍ប៉ុស្តិ៍ ONE 31 ។ នៅក្នុងនោះផងដែរ គឺមានតារាសម្តែងដូចជា Pae Arak, Vill Wannarot, Poo Praiya និងតារាល្បីៗជាច្រើនដួងទៀត ។ 


៣. រឿង Dok Yah Nai Payu

សម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ របស់ប្រទេសថៃវិញម្តង ក៏មានរឿងថ្មីជាចំណងដៃដែរ គឺរឿង Dok Yah Nai Payu ដែលសម្តែងដោយ Thanwa Suriyajak និង Sonya Singha បន្ទាប់ពីរឿង Pan Ta Gaan Ruk

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Taew Natapohn Tameeruks Jame Jirayu