ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កំពុងតែមានភាពលេចធ្លោ ក្នុងកម្មវិធីមួយចំនួន នៃស្ថានីយ
ទូរទស្សន៍ ស៊ីធីអិន (CTN) កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ថ្មីៗនេះ មានព័ត៌មានលេចធ្លាយ មកថា
នាងកំពុងលួច មានទំនាក់ទំនងស្នេហា ជាមួយនឹង បុរសវ័យក្មេងម្នាក់ មានវ័យប្រហាក់ប្រហែល
គ្នា។
ប៉ុន្តែក្រោយពីបានដឹង ព័ត៌មាននេះ ជីជី ក៏បានចេញមុខបដិសេធ និងច្រានចោលថា ជារឿងគ្មាន
ការពិត។
មុននេះបន្តិច មានប្រភពមួយបានបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា ពិធីការនីគ្រង
តំណែង កម្មវិធី រាត្រីកំសាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ស្រីស្រស់ ជីជី គេឃើញនាងឧស្សាហ៍
បណ្តើរ ប្រុសក្មេងម្នាក់ទៅចូលតាម កន្លែងសប្បាយៗមួយចំនួន ដូចជា ក្លឹបកំសាន្ត ជាដើម។
ទន្ទឹមជាមួយភាព ស្និទ្ធស្នាលរវាងនាង និងបុរសវ័យក្មេងម្នាក់នោះ ត្រូវបានគេដឹងថា មានលក្ខណៈ
កំពុងតែ ផ្តើមសាងជីវិតស្នេហា ដ៏ផ្អែមជាមួយគ្នា ។
ផ្អែកតាមប្រភពនោះ បានឱ្យដឹងបន្ថែមថា គេក៏បានឃើញ ជីជី បណ្តើរប្រុសក្មេង ម្នាក់នោះចុះពីលើ
ឡាន ស៊េរីទំនើបដើរ សំដៅ ចូលទៅទិញសម្ភារៈ នៅក្នុងហាង មួយកន្លែង នៅរាជធានីភ្នំពេញ ក្នុង
រូបភាពជិត ស្និទ្ធជាមួយគ្នាបំផុត។
ផ្តល់បទសម្ភាសន៍ ឱ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនា រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ
២០១៣ នេះ តារាសម្តែង និង ជាពិធីការិនីល្បីឈ្មោះ ក្នុងសិល្បៈកញ្ញា ជីជី បាននិយាយថា “ខ្ញុំដូច
ជាឆ្ងល់ណាស់ តើអ្នកណាគេទៅអីក៏ដឹងម្ល៉េះ? ចំណែកខ្លួនខ្ញុំអត់បានដឹងអីបន្តិចសោះ ចំពោះរឿង
គេកំពុងតែយកមកនិយាយនេះ..។ ខ្ញុំមិនធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយបុរសវ័យក្មេង ឬ ជា
មួយបុរសណាម្នាក់នោះទេ គឺបេះដូងខ្ញុំនៅទំនេរស្អាតតែម្តង។ ម្យ៉ាងទៀតបើដល់ពេលយក គឺយក
ប្តីតែម្តង ..”។
ជាមួយគ្នានេះ ជីជី ក៏បានបញ្ជាក់ប្រាប់ឱ្យដឹង ថាបុរសវ័យក្មេង ដែលឧស្សាហ៍ ដើរទៅណាមកណា
ជាមួយនាងនោះ គ្រាន់តែជាអ្នកដែលចាំផាត់មុខ និងធ្វើសក់ឱ្យនាង តែប៉ុណ្ណោះ ពុំមែនជាគូស្នេហ៍
ដូចគេគិតនោះទេ ។ បុរសម្នាក់នេះ ក៏ត្រូវជាប្អូនរបស់ នាយ ទុយ ផងដែរ។
បើទោះបីជា ជីជី កំពុងតែមានភាព ល្បីល្បាញ និងទទួលបានការគាំទ្រ ពីទស្សនិកជន ច្រើនយ៉ាង
ណាក៏ដោយ ក៏ពិធីការិនីនាង នៅតែជៀសមិនផុត ពីញ្ហារឿងអាស្រូវ ដែលតែងតែលេចឮជារឿយៗ
មិនចេះចប់ទាល់សោះ។ ប៉ុន្តែព័ត៌មានទាំងនេះ ក៏បានរសាត់ទៅឆ្ងាយវិញភ្លាមៗ ក្រោយពីមានការ
បកស្រាយ ពី ជីជី ផ្ទាល់ ៕
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល