CamNews

តារា 

ជឿទេ? តារាចម្រៀងប៉ុបល្បី Britney Spear ចង់រៀបការជាមួយតារាប្រុសវ័យក្មេង Justin Bieber

(អាមេរិក)៖ តារាចម្រៀងវ័យ៣៥ឆ្នាំ Britney Spears បានសារភាពក្តីស្រឡាញ់ ចំពោះបុរសវ័យក្មេង ហើយថែមទាំងនិយាយថា នាងចង់រៀបការជាមួយ តារាប្រុសសង្ហា Justin Bieber ទៀតផង។

តាំងពីចែកផ្លូវគ្នា ជាមួយលោក Charlie Ebersol ដែលជា ផលិតករកម្មវិធីទូរទស្សន៍ និងភាពយន្តកាល​ពីពាក់កណ្តាល ឆ្នាំ២០១៥ មក Britney Spears ក៏ក្លាយជាស្ត្រី នៅលីវម្តងទៀតហើយ ថ្មីៗនេះនាងបែរជាហ៊ាន និយាយថា នឹងរៀបការជាមួយតារាចម្រៀង វ័យ២២ឆ្នាំ Justin Bieber ប្រសិនបើឱកាសមាន។ ការបង្ហាញខ្លួន នៅក្នុងកម្មវិធី TV show តារាចម្រៀង Britney បានចូលរួមលេងហ្គេម ដែលមានឈ្មោះ ថា «Snog, Marry, Avoid» ជាមួយ Justin Bieber, Simon Cowell និង Madonna ហើយនាង ក៏ចុចចំពាក្យ Marry ទើបតារាចម្រៀងស្រីរូបនេះ ស្រែកថា Marry, Justin ដោយបដិសេធថា នាងមិនរៀបការជាមួយ Simon និង Madonna ទេ។

ទោះជានិយាយពិត ឬគ្រាន់តែជាការសម្តែង ក៏ Britney Spears និយា​យថា នាងរីករាយនឹងជីវិត នៅលីវតែបើថ្ងៃណា មានការណាត់ជួបនោះ បុរសវ័យក្មេង គឺជាជម្រើសរបស់នាង តែយ៉ាងណាគ្រាន់តែជា ការនិយាយប៉ុណ្ណោះ មិនមានការណាត់ជួបណាមួយ កើតឡើងទេ។ ទន្ទឹមនឹងសម្តី ដ៏មានន័យនេះ Britney Spears តារាចម្រៀងដ៏ល្បី ក៏ជាម្តាយកូនប្រុសពីរនាក់ដែរ គឺ Sean អាយុ១១ឆ្នាំនិង Jayden ជាមួយនឹងអតីតស្វាមី គឺលោក Kevin Federline ប៉ុន្តែពេលនេះ តារាចម្រៀងប៉ុបរូបនេះ បែរ​ជាពេញចិត្តនឹងជីវិតរស់នៅ ជាស្ត្រីនៅលីវជាថ្មីម្តងទៀត ដោយមិនចង់បានបុរសមកឃុំគ្រង ជីវិតនាងឡើយ៕


ផ្តល់សិទ្ធិដោយ​ ៖ ខ្មែរថកឃីង


Tags: Britney Spear Justin bieber