កូរ៉េ ៖ ក្រុម MAMAMOO កំពុងតែមានគម្រោងនឹងត្រលប់មកវិញនៅក្នុង វិឆ្ឆិកា ខាងមុខនេះហើយ ។
យោងទៅតាម "Big Data News" កាលពីថ្ងៃទី ២៥ ខែតុលា កន្លងទៅនេះបានឲ្យដឹងថា "MAMAMOO បានបញ្ជាក់ថា នៅពាក់កណ្តាលខែវិឆ្ឆិកា ឆ្នាំ ២០១៨ នេះ ក្រុមស្រីស្អាតនេះនឹងត្រលប់មកវិញជាថ្មីម្តងទៀត" ។ ជាការពិតណាស់ ប្រសិនបើរបាយការណ៍នេះជាការពិត ក្រុមតារាចម្រៀងស្រីនេះ នឹងជាក្រុមដំបូងគេបង្អស់ដែលត្រលប់មកវិញក្នុងរយៈពេល ៤ ខែ ដោយរាប់ចាប់តាំងពីថ្ងៃបញ្ចេញបទ "Red Moon" ។
សម្រាប់ការវិលត្រលប់មកវិញនៅក្នុងខែវិឆ្ឆិកានេះ ក្រុម MAMAMOO នឹងធ្វើការចូលរួមកម្មវិធី Wanna One គឺមានដូចជាក្រុម TWICE, EXO និង EXID សុំកំុភ្លេចរង់ចាំទស្សនាព័ត៌មានបន្ថែម ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop