CamNews

តារា 

ស្អាតរហូតគ្មានកន្លែងរិះគន់ ប៉ុន្តែនាង Pinky Savika បែរជាត្រូវជួបរឿងបែបនេះ

ថៃ ៖ តារាសម្តែងស្រីនាង Pinky Savika ដែលមានទាំងរូបសម្បត្តិស្រស់ស្អាត ស្អាតរហូតគ្មានកន្លែងរិះគន់ ប៉ុន្តែតារាស្រីវ័យ ៣១ ឆ្នាំរូបនេះបែរជាត្រូវជួបរឿងបែបនេះទៅវិញ ពិតជាធ្វើឲ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំង ។ 

យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តាំងពីរៀបការជាមួយនិង លោក Petch Itti Chawalittamrong ដែលជាសេដ្ឋីលំដាប់ប្រទេសមក នាង Pinky Savika ត្រូវស្វាមីសុំមិនឲ្យចូលប្រលូកក្នុងវិស័យសិល្បៈវិញនោះទេ គ្រាន់តែធ្វើខ្លួនជាស្រ្តីមេផ្ទះម្នាក់សម្រាប់លោកដែលជាស្វាមីគឺគ្រប់គ្រាន់ ។ 

ដោយសារតែហេតុផលខាងលើនេះហើយ​ ទើបធ្វើឲ្យ អ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំង ចំពោះការនាំយករូបសម្រស់ និងទេពកោសល្យដែលបានប្រលូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំយកទៅជាមួយនាង ។ មួយវិញទៀតនាង Pinky Savika ក៏ធ្លាប់បញ្ជាក់ប្រាប់ Fans ដែរថា នេះគឺជារឿងមួយដែលរូបនាងផ្ទាល់ក៏សោកស្តាយយ៉ាងខ្លាំងណាស់ ដែលមិនបានវិលមកជួបជាមួយនិងអ្នកគាំទ្រជាថ្មីម្តងទៀត ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pinky Savika Petch Itti Chawalittamrong