CamNews

តារា 

តើបុរសសង្ហា Lee min ho អាចនឹងបែកពី Suzy ដោយសារស្នេហាឆ្លងទ្វីបរបស់ នាង Taylor Swift ដែរ ឬ ទេ?

តារាកូរ៉េ ៖ តារាសម្តែងកំពូលសម្រស់លោក Lee Min Ho កំពុងតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនិង ប្រធានបទដ៏ក្តៅកគុករបស់លោក អំពីរឿងស្នេហាឆ្លងទ្វីបជាមួយនិងនាង Taylor Swift ។ 

កាលពីពេលថ្មីៗនេះ បានផ្ទុះពាក្យចចាមអារាមដ៏គួរឲ្យចាប់អារម្មណ៍ថា លោក Lee Min Ho និងនាង Taylor Swift កំពុងតែសាងស្នេហាផ្អែមល្អែមជាមួយគ្នារហូតធ្វើឲ្យ Fans ហួសចិត្តយ៉ាងខ្លាំង ជាពិសេសនោះគឺ ប្រជាជននៅឯប្រទេសកូរ៉េតែម្តង ។ 

ប៉ុន្តែបើយោងតាមព័ត៌មានលម្អិតរបស់ ផលិតកម្ម MYM Entertainment បានឲ្យដឹងថា ការពិតទៅវាគ្រាន់តែជាពាក្យចចាមអារាមដែលបានចេញផ្សាយ និងធ្វើការចែករំលែកតៗគ្នាតែប៉ុណ្ណោះ ព្រោះលោក Lee Min Ho ផ្ទាល់ក៏មិនដែលបានបជួបនាង Taylor Swift ដែរ ។ ហើយពាក្យចចាមអារាមដែលអ្នកនិយមលេងអិនធឺណិតសង្ស័យថា "តើបុរសសង្ហា Lee min ho អាចនឹងបែកពីកញ្ញារូបស្រស់ Suzy ដោយសារតែជនទី ៣ នាង Taylor Swift ដែរ ឬ ទេ?" ក៏មិនអាចក្លាយជាការពិតបានដែរព្រោះថា​ លោក Lee min ho និងនាង Suzy បានសន្យាថា តស៊ូហើយនឹងកាន់ដៃគ្នារហូតទៅ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ៕

-ចុចអាន ៖ មិនគួរឲ្យជឿ!! តារាស្រីដែលសម្បូររឿងអាស្រូវ នាង Taylor Swift កំពុងសាងស្នេហាជាមួយបុរសសង្ហា Lee Min Ho








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ hngn 


Tags: Lee min ho Suzy Seoul South korea kpop Taylor Swift