កូរ៉េ ៖ តារាកូរ៉េ លោក Taeyang នាង CL និង Oh Hyuk បានធ្វើដំណើរកំសាន្តទៅកាន់វីឡាដ៏ស្រស់ស្អាតមួយនៅឯ Gangneung ។
នៅក្នុងនោះផងដែរ Taeyang ហាក់មានអារម្មណ៍សប្បាយរីករាយខុសធម្មតា ហើយតារាកូរ៉េរូបនេះ ចម្រៀងលេងឥតឈប់តែម្តង ។
វីឡាដែលតារាល្បី ៣ ដួងនេះទៅកំសាន្ត មានអាគារបីជាន់ ហើយមើលទៅស្រស់ស្អាតនិងមានផាសុខភាពខ្លាំងណាស់ ។
ទទ្ទឹមនឹងនេះផងដែរ នាង CL ត្រូវបានគេកត់សម្គាល់អ្វីមួយដែលមិនធម្មតាអំពីកន្លែងនោះ ។ នាងបានចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយមើលទៅដូចជាស្រលាញ់បន្ទប់ទទួលភ្ញៀវមួយនោះខ្លាំងណាស់ ។
អ្វីដែលជាចំណុចពិសេសនៅក្នុងអត្ថបទនេះគឺ នៅពេលដែល CL បានរំឬកអំពីកន្លែងសម្រាប់ដាក់ទឹកក្តៅសម្រាប់ងូតទឹក ភ្លាមៗនោះ Taeyang លោកនឹងមិនយកភ្នែកមើល បើទោះបីជា នាង CL ស្រាតខោអាវចំពោះមុខលោកក៏ដោយ ។
Taeyang បន្ថែមទៀតថា សម្រាប់លោកបានចាត់ទុកនាង CL គ្រាន់តែជាប្អូនម្នាក់ ឬអាចនិយាយបានថា មិនដែលទុកនាងជាមនុស្សស្រីតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo