CamNews

តារា 

ពិធីការិនីទូរទស្សន៍ បាយ័ន ហេង កែវនីតា ខំ​ប្រឹង​ច្បាម យក​ប្រជា​ប្រិយ​ភាព តាម​រយៈ​ភាព​សិចស៊ី

ភ្នំពេញ៖ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ បាយ័ន ដែលមានឈ្មោះដើមថា ហេង ផាន់ណា ហៅ ហេង កែវ នីតា គឺជាពិធីការិនី មួយដួងដែលចូល ប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយ តែសម្រាប់កេរ្តិ៍ឈ្មោះ ហាក់ដូច ជាមិនសូវលេចធ្លោ ខ្លាំងប៉ុន្មានទេទើបតែ ថ្មីៗនេះគេសង្កេតឃើញថា នាងមានការផ្លាស់ប្តូរច្រើន ទាំងការតុបតែងខ្លួនពីរមទមមកជាសិចស៊ី និងឈ្មោះរបស់នាងដើម្បីច្បាម យកប្រជាប្រិយភាព ។

តារាស្រី កញ្ញា ហេង កែវនីតា នាពេលថ្មីៗនេះ បន្ទាប់ពីបានប្រកាសប្តូរឈ្មោះ ដើម្បីលើកហុងស៊ុយ មកគេសង្កេត ឃើញថា តារារូបនេះហាក់ដូចមានការមមាញឹកជាមួយការងារសិល្បៈច្រើន ទាំងក្នុងស្ថានីយទូរទស្សន៍ និងក្រៅកញ្ចក់ទូរទស្សន៍ ហើយ សូម្បីការស្លៀកពាក់តុបតែងខ្លួន ក៏មានការប្រែប្រួលដែរ ដោយនាងបានស្លៀកពាក់ បញ្ចេញភាពសិចស៊ី បង្អួតសម្រស់ ដើមទ្រូង ដើម្បីបង្កើនការចាប់អារម្មណ៍ និងការគាំទ្រពីទស្សនិកជនកាន់តែច្រើន ។

ជាទូទៅគេសង្កេតឃើញថា មានតារាស្រីមួយចំនួនបានជ្រើសរើស យកការស្លៀកពាក់បញ្ចេញភាពសិចស៊ី ទាក់ទាញ ការចាប់អារម្មណ៍ ធ្វើឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បី ហើយនៅក្នុងនោះ សូម្បីតែតារាស្រីនាង ហេង កែវនីតា ក៏បានជាប់ ឈ្មោះជាតារាសិចស៊ីផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Keo Nisa