CamNews

តារា 

ជីជី ច្រាន​ចោល​ព័ត៌មាន បុរស​ពោះម៉ាយ​តាម​ស្រលាញ់

ភ្នំពេញ៖ ពិធីការិនីដ៏ល្បីវ័យក្មេងប្រចាំ នៅស្ថានីយទូរសទ្សន៍ប៉ុស្តិ៍ CTN កញ្ញា ពេជ្រ សូលីដា
ហៅ ជីជី ជាអ្នកសិល្បៈមួយដួង ក្នុងចំណោមតារាសិល្បៈប្រុស-ស្រីដ៏ទៀត ដែលមហាជនគ្រប់
មជ្ឈដ្ឋាន បានធ្លាប់ដឹងគ្រប់គ្នាថា ជាតារាដែលតែងតែ ទទួលរងនូវព្យុះភ្លៀងព័ត៌មាន អាស្រូវជា
ច្រើន ជុំវិញរឿងទំនាក់ទំនងស្នេហាក្រៅឆាក។ តែទោះជាយ៉ាងណាព័ត៌មាន ដែលលេចឮទាំង
អស់នោះ គឺ តែងតែត្រូវបានសាបរលាបទៅវិញ ក្រោយពីពិធីការិនីរូបនេះ បានចេញមុខបកស្រាយ
និងបដិសេធរួចមក ។

ថ្វីដ្បិតតែសាច់រឿងចាស់ បានកន្លងផុតទៅអស់ក៏ពិតមែន ប៉ុន្តែស្រមោលសាច់រឿងថ្មី នៅតែ
អន្ទោលតាមប្រាណមក តាមលងបន្លាច លើពិធីការិនីសម្បូរមន្តស្នេហ៍ នាង ជីជី ពីក្រោយមិន
ចេះចប់មិនចេះហើយ ។ ជាក់ស្ដែងថ្មីៗនេះ ស្រាប់តែមាន លេចឮព័ត៌មាន រអេចរអូច ដ៏រសើប
មួយទៀតមកថា ជីជី កំពុងមានបុរសអ្នកមាន ទ្រព្យស្តុកស្តមម្នាក់មានងារជាឧកញ៉ាពោះម៉ាយ
តាមយ៉ាងកៀកកិត និងសម្ងាត់បំផុត ។

ប្រភពនោះ បានលើកឡើងថា បុរសពោះម៉ាយ ដែលមានវ័យជ្រេម្នាក់នេះ ជាមនុស្សដែលមាន
ឥទ្ធិពល លើការងាររបស់នាង ជីជី ហើយទំនាក់ទំនងរបស់ពួកគេទាំងពីរនេះ ទើបបានបែកធ្លាយ
ក្រោយពេលបុរសនោះ ទើបបានលែងលះប្រពន្ធដើមកាលពីពេលថ្មីៗមកនេះ ។

ជុំវិញព័ត៌មាន ដែលលេចឮខាងលើនេះ ត្រូវបានពិធីការិនីជីជី ប្រាប់គេហទំព័រ LookingTODAY
ឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣នេះថា "ចាស់...បង! អត់មានទេ....
ខ្ញុំអត់ដែលមានទំនាក់ទំនងអី ជាមួយបុរសពោះ ម៉ាយណាម្នាក់ផងហ្នឹង..? ។ សូមបងជូយចុះ
ផ្សាយ បកស្រាយឱ្យខ្ញុំផង..!" ។

ជីជី បាននិយាយបន្តថា "ខ្ញុំអត់បានដឹងរឿងអីផង...ដូចខ្ញុំនិយាយប្រាប់បងអ៊ីចឹង គឺអត់មាននោះទេ
ហើយក៏ពុំដែលស្គាល់ថា បុរសពោះម៉ាយម្នាក់នោះ ជានណាគេដែរ។ ម្យ៉ាងទៀត ខ្ញុំក៏ស៊ាំនឹងរឿង
ទាំងនេះអស់ហើយ ដូច្នេះគេចង់និយាយអី ក៏ស្រេច តែចិត្តគេទៅ..!"។

ទោះបីជាយ៉ាងណាក្តី ក៏ពិធីការិនីវ័យក្មេង ប្រចាំនៅស្ថានីយទូរសទ្សន៍ប៉ុស្តិ៍ CTN កញ្ញា ពេជ្រសូលីដា
ហៅ ជីជី បានធ្វើការច្រានចោលនិងបដិសេធ យ៉ាងដាច់អហង្ការ ចំពោះព័ត៌មានដែលបានលើកឡើង
ថា នាងកំពុងលួចមានទំនាក់ទំនងស្នេហា ជាមួយបុរសពោះម៉ាយម្នាក់ខាងលើនេះដោយជីជី ចាត់ទុក
ព័ត៌មាននេះ ជារឿងមិនពិត៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment gigi