CamNews

តារា 

ស្ទាយថ្មីក្នុងឆ្នាំ ២០១៧ របស់ សុខ ស្រីនាង មុខឡើងស្លក់!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីធ្វើការហត់នឿយព្រមទាំងមិនសូវមានពេលសម្រាកខណៈពេលឆ្នាំចាស់កន្លងផុតទៅ ចូលដល់ឆ្នាំថ្មី តារាចម្រៀង នាង សុខ ស្រីនាង ឃើញថា រាងធ្លាក់សម្រស់ជាងមុន រហូតស្លក់មុខមាត់ទៀតផង ដោយសារតែមមាញឹកស្ទើរដកឃ្លាមិនរួចនៅក្នុងវិស័យសិល្បៈ ។

ដោយយោងតាមការបង្ហោះតាមរយៈគណនី instagram របស់តារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា សុខ ស្រីនាង បានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបថតដែលជាស្ទាយថ្មីរបស់នាងក្នុងឆ្នាំថ្មី ២០១៧ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ស្ទាយថ្មី2017នោះអី😅😜 ស្លក់👀បានសំរាច់😂😂😂" ។ 

បើចង់ដឹងថា​ ស្ទាយថ្មីរបស់តារាចម្រៀង សុខ ស្រីនាង ប្លែកយ៉ាងណាសូមទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា​ ៕






ដោយ​ ៖ គន្ធា


ប្រភព ៖ IG


Tags: Sok sreyneang