CamNews

តារា 

សុខ​ ស្រីនាង​ វាយ​លុក​មួយ​ចំអិន​កំពឹស​ រួច​បាត់ខ្លួន​ឈឹង..!

ភ្នំពេញ៖  អ្នកចម្រៀងជាប់ងារ ជាមេម៉ាយស្រីវ័យក្មេង ក្ដៅស្រួយធ្មេញជំពើស ក្នុងទ្រនំសាន់ដេ
អ្នកនាង សុខ ស្រីនាង មួយរយៈមុននេះ ហាក់ទទួលបានមកវិញ នូវកេរ្តិ៍ឈ្មោះល្បីល្បាញ ពីមហា
ជនយ៉ាងច្រើន គួរសម បន្ទាប់ពីនាង បានដាក់ខ្លួនចូលប្រឡូកសិល្បៈ ហើយបានហក់ចូល ក្នុង
ផលិតកម្មធំ និងចេញនូវ បទចម្រៀងថ្មីៗជាច្រើន លក់លើទីផ្សាររួចមក ។

ថ្វីដ្បិតតែកេរ្តិ៍ឈ្មោះ នៅពេលនោះ កំពុងឡើងក្រឺតៗ ក៏ពិតមែន តែថ្មីៗនេះ ក៏មានការនិយាយលើក
ឡើងស្រដៀងគ្នាពីសំណាក់ទស្សនិកជនថា តារាចម្រៀងស្រី អ្នកនាង សុខ ស្រីនាង មិនបានឈាន
ដល់លំដាប់ តារាជួរមុខវ៉ាដាច់រៀមច្បង ឬមិត្តភក្តិក្នុងដំបូលផលិតកម្មជាមួយគ្នាឡើយ ។ មិនត្រឹមតែ
ប៉ុណ្ណោះ មួយរយៈនេះនាងហាក់បាត់ស្ងាត់សូន្យឈឹង ក្រោយវាយលុកទីផ្សារ ចម្រៀងមួយចំអិន
កំពឹសរួចមកនោះ ។

ការវាយលុកមួយប្រាវធំរបស់អ្នកមេម៉ាយ សុខ ស្រីនាង នាំឲ្យកើបបានប្រជាប្រិយភាពយ៉ាងសម្បើម។
ប៉ុន្តែក្នុងដំណាក់កាលថ្មីៗនេះ នាងបែរជាត្រូវ សំងំលាក់ខ្លួន មិនឃើញអ្វីប្លែកទៀតសោះ ទើបធ្វើឲ្យ
អ្នកគាំទ្រនាង កើតជាមន្ទិលសង្ស័យថា តារាចម្រៀងស្រីរូបនេះ អាចមានបញ្ហា អ្វីមួយក្នុង ផលិត
កម្ម ឬនាងសំងំចេញវ៉ុលថ្មី ? ខណៈដែលតារាចម្រៀង ចូលថ្មីៗ ជាច្រើន ក្នុងទ្រនំ នៅតែមានបទ
ចម្រៀង ចេញវាយលុកលើ ទីផ្សារជាហូរហែ ។

ការទន្ទឹងរបស់មហាជន ដែលខំគាំទ្រ សុខ ស្រីនាង ហាក់ចាំបាត់ៗមិនទាន់ឃើញអ្វីប្លែក ពួកគេបាន
សម្គាល់ឃើញថា ភាគច្រើន នៃតារាទើបតែហក់ចូលក្នុង ទ្រនំសាន់ដេថ្មីៗ បើសិនជាទីផ្សារ មានការ
គាំទ្រច្រើននោះ គេនឹងចេញនូវបទជាបន្តបន្ទាប់ សម្រាប់តារារូបនោះ។ តែបើបទចេញថ្មីៗ គ្មានអ្នក
គាំទ្រ ខាងផលិតកម្មគេនឹងផ្អឹប តារាចម្រៀងនោះ ទុកមួយគន្លៀតសិន ។

គួររំឭកថា ខណៈដែល ប្រជាប្រិយភាពរបស់ សុខ ស្រីនាង កំពុងតែឆក់បានពីមហាជនយ៉ាងច្រើន
ក្រាសក្រែលមកវិញ តាមរយៈការចេញបទចម្រៀង នៅក្នុងទ្រនំផលិតកម្ម សាន់ដេ ក៏ស្រាបតែផ្ទុះ
ឡើងជាថ្មី នូវរឿងរ៉ាវទំនាក់ទំនង ស្នេហ៍ទីពីរ រវាងនាង និង បុរសអ្នកមានទ្រព្យម្នាក់។ តែក្រោយ
មករឿងរ៉ាវទាំងនេះ វាក៏បានរសាត់បាត់ទៅឆ្ងាយ ពីជីវិតរបស់នាងវិញផងដែរ។

បន្ទាប់ពីជួបរឿងបរាជ័យ ក្នុងជីវិតស្នេហា អ្នកនាង សុខ ស្រីនាង បានផ្តើមចូលខ្លួនជាថ្មី ឡើងវិញ
ជាមួយ ការងារសិល្បៈ។ កាលពីខែមីនា ឆ្នាំ២០១០ សុខ ស្រីនាង បានរៀបអាពាហ៍ពិពាហ៍ ជាមួយ
តារាចម្រៀងដូចគ្នា គឺលោក ស៊ីសុវត្ថិ ។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍ រវាងអ្នកទាំងពីរ ត្រូវបានបញ្ចប់
ទៅវិញ កាលពីចុងឆ្នាំ២០១១ ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល 


Tags: sok sreyneang entertainment khmer star singer សុខ ស្រីនាង