CamNews

ប្លែកៗ 

ប្រថុយ មែន! កូនកំលោះ និង កូនក្រមុំ ប្រារព្ធ ពិធី រៀបការ មើល ទៅ ប្លែក គួរឱ្យ ស្រៀវសាច់

(ចិន)៖ លោក Jiang Huizhu និង Zhou Wenlong គូស្វាមីភរិយាថ្មោងថ្មី ដែលទើប​នឹង​រៀបការរួច កាលពីថ្ងៃអង្គារ​កន្លងទៅនេះ នៅ​ឯខេត្ត Hunan ប្រទេសចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈដែលពួកគេ​ ប្រារព្ធថ្ងៃដ៏វិសេសនេះ ខុសប្លែកពីពិធី​រៀបការ អ្នកផ្សេង​ដោយការជិះលើស្ពានយោលចុះឡើង ពីដីប្រមាណ៦០០ហ្វីត មើល ទៅគួរឲ្យស្រៀវ។

ហេតុការណ៍នេះកើតឡើង នៅឯឧទ្យាន​ជាតិ Shiniuzhai កូនកំលោះ និងកូនក្រមុំនិយាយ​ថា ពួកគេសម្រេចចិត្តធ្វើបែបនេះ ព្រោះតែចង់ឲ្យវាជាពិធីរៀបការប្លែក និងមានន័យគួរឲ្យចងចាំ ក្នុងជីវិតហើយរូបភាពវីដេអូ ក៏ត្រូវបានបង្ហោះ លើអ៉ីនធឺណេតផងដែរ បង្ហាញពីកូនកំលោះ និងកូនក្រមុំទម្រេតលើស្ពានយោលចុះឡើង ដោយមានក្រុមគ្រួសារ និងមិត្តភក្តិឈរអបអរសាទរ ពីខាងក្រោម​​។ រីឯជាង ថតក៏ប្រើជំនាញថត ដ៏អស្ចារ្យដែរ ដើម្បីឲ្យបានរូបថតអ្នកទាំងពីរ ចេញមកអស្ចារ្យ ប្លែកពីពិធីរៀបការ មនុស្សទូទៅ៕



 


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Strange news