CamNews

កីឡាអន្តរជាតិ 

Paquiao នឹង​ទទួល​បាន ៨០​លាន​ដុល្លារ ពី​ការ​ឡើង​វាយ​ទល់​នឹង Bradley ចន្លោះ​ម៉ោង ៥​ព្រឹក​ថ្ងៃ​អាទិត្យ

(ឡាវេហ្គាស)៖ ស្តេចប្រដាល់សកលលំដាប់ទី២ ពិភពលោក Manny Pacquiao នឹងទទួលបានប្រាក់រង្វាន់​ប្រមាណ ៨០​លាន​ដុល្លារ​អាមេរិក ពី​ការ​ឡើង​សង្វៀន MGM Grand Garden Arena ប្រកួត​ទល់​នឹង​កីឡាករ​អាមេរិក Timothy Bradley ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មេសា​​ចុង​​សប្តាហ៍​នេះ ដែល​ជា​ជំនួប​លើក​ទី​៣ របស់​ពួក​គេ ។

សូមបញ្ជាក់ថា ការប្រកួតជាផ្លូវការនឹងចាប់ផ្តើមនៅចន្លោះម៉ោង ៥៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី១០ ខែ​មេសា (ម៉ោង​នៅ​កម្ពុជា) ស្មើ​នឹង​ម៉ោង ៣៖០០​នាទី​រសៀល ថ្ងៃ​សៅរ៍ ទី​០៩ ខែ​មេសា (ម៉ោង​នៅ​អាមេរិក) ដោយ​សារ​តែ​កម្ពុជា ដើរ​លឿន​១៤​ម៉ោង ។

សារព័ត៌មាន Bleacherreport បានផ្សាយថា កីឡាករនិម្មិត្តរូបរបស់ហ្វីលីពីន វ័យ៣៧ឆ្នាំ ដែលមានរហសនាមថា «Pacman» នោះ នឹង​ទទួល​បាន​ប្រាក់​ជិត​១០០​លាន​ដុល្លារ ក្នុង​នោះ​បូក​បញ្ចូល​ទាំង ២០​លាន​ដុល្លារ​ពី​សង្វៀន MGM Arena ផង​ដែរ គ្រា​ដែល​ប្រាក់​រង្វាន់​សម្រាប់​គូ​ប្រជែង វ័យ​៣២​ឆ្នាំ Bradley មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ឡើយ ។

នេះជាការជួបគ្នាលើកទី២ នៅលើសង្វៀនស្ថិតក្នុងទីក្រុងល្បែង Las Vegas របស់អាមេរិកមួយនេះ ដែល​លើក​ទី​១ Pacquiao បាន​ប្រកួត​ចាញ់ Bradley ដោយ​ពិន្ទុ​មិន​ឯកច្ឆ័ន្ទ​កាល​ពី​ឆ្នាំ​២០១២ និង​ចម្រូង​ចម្រាស់​បំផុត តែ Pacquiao បាន​សង​សឹក​ឈ្នះ​វិញ​នា​ឆ្នាំ​២០១៤ នៅ​ទឹក​ដី​កណ្តាល​ប្រទេស​ចិន ដោយ​ពិន្ទុ​ឯក​ច្ឆ័ន្ទ ជា​មួយ​នឹង​ការ​ផ្តល់​មេ​រៀន រស​ជាតិ​ចាញ់​ជា​លើក​ដំបូង​របស់ Bradley ក្នុង​ចំណោម​ឡើង​វាយ​៣៦​ប្រកួត ចាញ់​តែ​ម្តង​គត់ ៕

Manny Pacquiao (ឆ្វេង) និង Timothy Bradley

 

ផ្តល់សិទ្ធដោយ ៖  ខ្មែរថកឃីង