CamNews

តារា 

ទំនាក់ទំនងរបស់ Tono និងនាង Nycha កាន់តែធ្វើឲ្យហ្វេនសង្ស័យ

ថៃ ៖ ក្រោយសម្តែងរឿងភាគជាមួយគ្នាហើយ មានអ្នកទស្សនាភាគច្រើនចង់ឲ្យលោក Tono pakin និងតារាសម្តែងស្រីនាង Nuttanicha Dungwattanawanich ហៅ Nycha ចាប់ដៃគ្នាសាងស្នេហានៅក្រៅឆាកតែម្តង ។ ទោះបីជាយ៉ាងណាក៏ដោយចុះ តារាថៃទាំងពីរដួងនេះបាននិយាយថា ពួកគេបានត្រឹមតែធ្វើជាបងប្អូនល្អនឹងគ្នាប៉ុណ្ណោះ ។ 

ជាការពិតណាស់ ទោះបីជាធ្លាប់បដិសេធនៅមុខមហាជនថា មិនមានស្នេហា ឬទំនាក់ទំនងស្អិតរមួនក្នុងន័យស្នេហាក៏ដោយចុះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ Tono និងនាង Nycha កាន់តែធ្វើឲ្យហ្វេនសង្ស័យ ខណៈពេលដែលបង្ហោះរូបថតជាគូ និងបង្ហោះសារជូនពរដ៏ផ្អែមល្អែមក្នុងថ្ងៃកំណើតរបស់ Tono ថែមទៀតតផង ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: nuttanicha dungwattanawanich Tono pakin Nycha