CamNews

តារា 

ការពិតទេថា Tono ​និង Nycha នាំគ្រួសារទាំងសងខាងទៅជួបគ្នា ហើយទិញផ្ទះក្បែរគ្នាទៀត?

កំសាន្ត ៖ នាង Nuttanicha Dungwattanawanich និងលោក Tono pakin ត្រូវបានគេប្រទះឃើញថា បានទទួលទានអាហារពេលល្ងាចជាមួយនិងក្រុមគ្រួសាររបស់ពួកគេ ។ ហើយប្រភពដដែលបានបន្តថា តារាប្រុសរូបនេះបានទិញផ្ទះថ្មីដែលមានចម្ងាយត្រឹមតែ ២ គីឡូម៉ែត្រពីផ្ទះរបស់នាង Nycha ប៉ុណ្ណោះ​ ។ 

កាលពី ៤ ថ្ងៃមុននេះ តារាប្រុសស្រីទាំងពីរដួងនេះបានរួមដំណើរជាមួយគ្នាទៅឯទីក្រុងប៉ារីសដើម្បីបំពេញការងារឲ្យប្រ៊េន Long Champ ។ មិនត្រឹមតែប៉ុណ្ណោះ Nycha និង Tono ត្រូវបានហ្វេនគាំទ្រពេញទំហឹងឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដ បន្ទាប់ពីសម្តែងរឿងភាគមួយជាមួយគ្នា ។​ 

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះរឿងទទួលទានជុំគ្រួសារសងខាង Nuttanicha Dungwattanawanich និង Tono pakin នៅមិនទាន់ចេញមុខបកស្រាយថា ជាការពិតឬយ៉ាងណានោះទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nuttanicha Dungwattanawanich Tono pakin