CamNews

តារា 

Tono ទម្លាយមូលហេតុទិញចិញ្ចៀនគូពីក្រៅប្រទេសឲ្យ Nycha

កំសាន្ត ៖ លោក Tono pakin បានទម្លាយរឿងចិញ្ចៀនគូជាមួយនិងនាង Nuttanicha Dungwattanawanich ហៅ Nycha ។ 

ជាដំបូងតារាប្រុសរូបនេះក៏សុំអរគុណទៅដល់ហ្វេនៗដែលស្រលាញ់ និងគាំទ្រលោកនិងតួឯកស្រីកន្លងមក ។ ទោះបីជាយ៉ាងណាក៏ដោយ លោកចង់បញ្ជាក់ថា លោកនិង នាង Nycha មិនមែនជាគូស្នេហ៍នឹងគ្នានោះ ។ 

Tono បន្ថែមទៀតថា អ្នកទាំងពីរស្គាល់គ្នាដោយសារតែការងារ ហើយពួកគេតែងតែធ្វើរឿងល្អៗជាមួយគ្នា ដូចជាដាំដើមឈើ ឬការងារសង្គមផ្សេងៗជាដើម ។

ចំពោះរឿងចិញ្ចៀនដែល Tono pakin បានឲ្យទៅនាង Nuttanicha Dungwattanawanich ហើយតារាស្រីរូបនេះពិតជាសប្បាយចិត្តណាស់ ។ លោកបានទិញវានៅពេលដែលទៅប្រគុំតន្រ្តីនៅក្រៅប្រទេសពីព្រោះចិញ្ចៀននោះមើលទៅស្រស់ស្អាត ។ វាមិនមែនជាកាដូសម្រាប់ក្តីស្រលាញ់អ្វីនោះទេ គ្រាន់តែពេលខ្ញុំឃើញចិញ្ចៀននោះ ខ្ញុំបានគិតដល់ Nycha ហើយក៏ទិញវាឲ្យនាង ក្នុងនាមជាប្អូនស្រីម្នាក់ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Nuttanicha Dungwattanawanich Tono pakin