CamNews

តារា 

រូបថតជាច្រើនដែលអាចកត់សម្គាល់ឃើញថា ភរិយារបស់លោក Paul មានស្ថានភាពប្រសើរជាងមុនច្រើន

ព័ត៌មានកំសាន្ត ៖ ភរិយារបស់លោក Paul ដែលបានបាត់បង់ជិវិតដោយសារតែជំងឺ នឹងគ្មានថ្ងៃនឹងវិលត្រលប់មកវិញ គឺអ្នកស្រី Vandalia ត្រូវបានគេកត់សម្គាល់ឃើញថា កាលពីពេលថ្មីៗនេះ អ្នកស្រីមានស្ថានភាពប្រសើរឡើងបានច្រើន កាលពីពេលថ្មីៗនេះ ​។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកស្រី Vandalia គឺជាភរិយារបស់តារាសម្តែងដែលល្បីឈ្មោះមួយរូបដែលមានឈ្មោះថា លោក Paul ដែលបានបាត់បង់ជិវិតដោយសារតែមានជំងឺយ៉ាងធ្ងន់ធ្ងរ រហូតបណ្តាលឲ្យបាត់បង់ជិវិតអស់រយៈពេលជាង ៤ ខែកន្លងផុតទៅហើយ ។ ក្រោយពីលោក Paul បានបាត់បង់ជិវិតទៅលោកបានបន្សល់ទុកនៅកូនស្រីម្នាក់ឲ្យទៅអ្នកស្រី Vandalia ហើយកូនស្រីរបស់អ្នកទាំង ២ នាក់ពិតជាគួរឲ្យស្រលាញ់យ៉ាងខ្លាំង ​។ 





គួររំលឹកឲ្យដឹងថា អ្នកស្រី Vandalia មានការសោកស្តាយនឹង ឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីស្វាមីជាទីស្រលាញ់បានបាត់បង់ជិវិតដោយគ្មានថ្ងៃនឹងត្រលប់មកវិញនោះឡើយ ។ ហើយជារឿយៗអ្នកស្រីតែងតែបង្ហោះរូបដើម្បីរំលឹកជាមួយនិង​ ស្វាមីនឹងភ្ជាប់មកជាមួយឃ្លាដ៍កំសត់ជាច្រើនដែលធ្វើឲ្យក្រុមអ្នកគាំទ្រ អាណិត នឹងមានការសោកស្តាយចំពោះបាត់បង់ជិវិតរបស់តារាសម្តែងលោក Paul ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ គេបានកត់សម្គាល់ឃើញថា ភរិយារបស់លោក Paul មានស្ថានភាពប្រសើរជាងមុនច្រើន ហើយក៍រឹងមាំជាងមុនបានច្រើនផងដែរ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar