ព័ត៌មានកំសាន្ត ៖ តារាសម្តែងលោក Paul ទោះបីជាបានបាត់បង់ជិវិតទៅយ៉ាងពិតប្រាកដមែន ប៉ុន្តែនៅតែមានមនុស្សជាច្រើនចងចាំ អំពីស្នាដៃ និងជំនាញនៅក្នុងការសម្តែងសាច់រឿងបែបមនោចេតនាជាច្រើន ដែលនាំអារម្មណ៍ទស្សនិជនដែលទស្សនា បំបាត់អស់នូវអារម្មណ៍ដែលមិនសប្បាយចិត្តទាំងឡើយចោលឲ្យអស់បាន ។
មុននឹងបាត់បង់ជិវិត លោក Paul បានបន្សល់ទុកនូវ កូនស្រីដ៏ស្រស់ស្អាតមួយរូបឲ្យភរិយាជាទីស្រលាញ់របស់គាត់ គឺអ្នកស្រី Vandalia ។ បន្ទាប់ពីលោកបានលាចាកលោក រួចទៅហើយនោះ មានក្រុមអ្នកគាំទ្រជាច្រើនបានសម្តែងនូវអារម្មណ៍ និងក្តីអាណិតអាសូរ ដល់ភរិយា និងកូនស្រីរបស់លោក ហើយក៍បានលើកទឹកចិត្តឲ្យអ្នកស្រី Vandalia បណ្តុះបណ្តាលកូនស្រីឲ្យក្លាយទៅជាអ្នកសិល្បមួយរូបផងដែរ ។
គួររំលឹកឲ្យដឹងថា លោក Paul គឺជាបុរសម្នាក់ដែលស្រលាញ់ និងចូលចិត្តខាងផ្នែកសិល្ប និងវិស័យកីឡា ហើយលោក ក៏ថែមទាំងស្វាមី និងឪពុកដ៏ល្អម្នាក់ផងដែរ ។
ក្នុងនាមជាភរិយារបស់លោក Paul គឺអ្នកស្រី Vandalia មានការសោកស្តាយ និងខូចចិត្តយ៉ាងខ្លាំងក្រោយពីបានបាត់បង់ប្តីជាទីស្រលាញ់ ដែលនឹងគ្មានថ្ងៃវិលត្រលប់មកវិញនោះឡើយ ។ ហើយកាលពីពេលថ្មីៗនេះ អ្នកស្រី Vandalia បានធ្វើការបង្ហោះរូបថតចាស់ៗមួយចំនួួនរបស់ប្តី កូនស្រី និងខ្លួនឯង ដោយសារតែការរលឹកទៅដោយស្វាមីជាទីស្រលាញ់ដែលបានបាត់បង់ជិវិតអស់រយៈពេលជាយូរណាស់មកហើយ ។
នៅក្នុងរូបថតទាំងអស់នោះហាក់បីដូចជាបានសម្តែងចេញមកនូវសេចក្តីស្រលាញ់របស់ភរិយា ដែលមានចំពោះប្តីយ៉ាងធំធេង និងធ្វើឲ្យមានក្រុមអ្នកគាំទ្រជាច្រើនបានធ្វើការកោតសរសើរទៅដល់ អ្នកស្រី Vandalia ចំពោះទឹកចិត្តស្មោះសរ ដែលមានចំពោះស្វាមីរបស់ខ្លួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar