CamNews

តារា 

ភរិយារបស់តារាសម្តែងលោក Paul បានប្រារព្ធពិធីគំរប់ខួបរយៈ ៥ ខែ រួមជាមួយនិងសារយ៉ាង ស្រងាកចិត្តបំផុត

ព័ត៌មានកំសាន្ត ៖ ប្រពន្ធរបស់លោក Paul បានប្រារព្ធពិធីគំរប់ខួបរយៈ ៥ ខែដែលលោក Paul បានលាចាកឆ្ងាយពីពិភពលោកនេះដែលនឹងគ្មានថ្ងៃត្រលប់មកវិញ ។ អ្នកស្រី Vandalia ដែលត្រូវជាប្រពន្ធលោក Paul នៅពេលចងចាំពេលវេលាល្អៗ និងអតីតកាលដែលប្តីរបស់ខ្លួនបន្សល់ទុកឲ្យមុនពេលចាកចេញទៅ ទាំងក្តីក្រៀមក្រំ ទោះបីពេលវេលាបានកន្លងផុតទៅអស់រយៈយូរណាស់ទៅហើយ ។ 

គួររំលឹកឲ្យដឹងថា អ្នកស្រី Vandalia បានរៀបរាប់រឿងយ៉ាងច្រើនអំពីប្តីរបស់ខ្លួន ដែលពោរពេញទៅដោយ អត្ថន័យយ៉ាងជ្រាលជ្រៅខ្លាំងណាស់ ហើយសម្រាប់នាងនិងកូនស្រីគឺ លោក Paul គឺជាវីរបុរសរបស់ពួកគេទាំង ២ ។ 





អ្នកស្រី Vandalia បានបង្ហោះស្បែកជើង ២ គូនៅក្នុងគណនី Instagram ផ្ទាល់របស់នាង ដោយស្បែកជើងទាំង ២ គូនោះជា របស់លោក Paul  និងគាត់ ហើយនាងក៍បានដាក់ស្បែកជើងទាំង ២ គូនោះនៅក្បែរគ្នា ហើយភ្ជាប់ជាមួយនិងសារមួយឃ្លាថា នៅក្នុងឆ្នាំនេះ ខ្ញុំគ្មានអ្វីទុកឲ្យអ្នកក្រៅពីស្បែកជើងនេះទេ ។ 

លើសពីនេះទៅទៀត អ្នកស្រី Vandalia បាននិយាយថា ស្បែកជើងនេះគឺជាអ្វីដែលប្តីរបស់ខ្ញុំចូលចិត្តបំផុត ពីព្រោះគាត់ស្រលាញ់កីឡាណាស់ ប៉ុន្តែគាត់បែរជាមិនបានពាក់វាទៅវិញ ហើយក៍មិនបានពាក់ជារៀងរហូតដែរ ។ 

ទទ្ទឹមនឹងនេះដែរ ក្រោយពីបានឃើញរូបថត និងសារដែលភរិយារបស់លោក Paul ​ភ្ជាប់ជាមួយនិងឃ្លាទាំងនោះហើយ ពួកគេមានការស្រងាកចិត្ត និងអាណិតដល់អ្នកស្រី Vandalia យ៉ាងខ្លាំង ហើយក៍បាននិយាយថា "ខ្ញុំដឹងថាលោក Paul ស្រលាញ់កីឡាណាស់ ហើយគាត់ពេលនេះក៍បានទៅកាន់ទីស្ងប់សុខបានហើយដែរ ដូច្នេះសូមបងស្រីរឹងមាំឡើង ដើម្បីកូនស្រីជាទីស្រលាញ់និងខ្លួនឯង " ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar