កូរ៉េ ៖ នៅឆ្នាំថ្មី ២០១៨ នេះ មានកំពូលតារាល្បី ២ ដួង ប្រចាំប្រទេសកូរ៉េត្រូវបានគេដឹងថា កំពុងតែលួចមានទំនាក់ទំនងស្នេហាស្ងាត់ៗ ព្រមទាំងបណ្តើរគ្នាទៅលេងកោះដល់ទៅ ៣ យប់ ថែមទៀតផង ។
ប្រភពផ្លូវការរបស់ប្រទេសកូរ៉េ បានចុះផ្សាយថា សមាជិកក្រុមរបស់ BIGBANG គឺលោក G-Dragon និងអតីតសមាជិកក្រុម Afterschool គឺនាង Lee Joo Yeon បាននាំគ្នាទៅសាងស្នេហានៅលើកោះ Jeju ជាមួយគ្នាដល់ទៅ ៣ យប់ ដោយគ្មានវត្តមានមិត្តជិតដិតណាមួយ រួមដំណើរទៅជាមួយនោះទេ ។
គួរបញ្ជាក់ឲ្យដឹងថា លោក G-Dragon បានទៅដល់ព្រលានយន្តហោះនៅវេលាម៉ោង ២ នៅព្រះលានយន្តហោះ Gimpo រីឯនាង Lee Joo yeon បានទៅដល់ព្រលាននៅម៉ោង ៤ ហើយ គោលដៅរបស់តារាកូរ៉េទាំងពីរនេះ គឺទៅ កោះ Jeju ដូចគ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo