ព័ត៌មានកំសាន្ត ៖ បន្ទាប់មកពីត្រលប់មកពីប្រទេសកូរ៉េធ្វើការកែសម្ផស្សវិញនោះ អ្នកនយោបាយវ័យក្មេងដ៏ល្បីឈ្មោះ ធី សុវណ្ណថា បានធ្វើពិធីខួបកំណើតចូលវ័យ២២ឆ្នាំដ៏ធំ ធ្វើឲ្យអ្នកនិយមកលេងបណ្តាញសង្គមនិយាយតៗគ្នា។ នៅក្នុងថ្ងៃខួបកំណើតវ័យ២២ឆ្នាំនោះ ធី សុវណ្ណថា ក៏បានធ្វើការបង្ហោះរូបភាពជាច្រើននៅក្នុងបណ្តាញសង្គមរបស់នាងផងដែរ ហើយអ្វីដែលគេចាប់អារម្មណ៍ជាងគេបំផុតនោះគឺ គេសង្កេតឃើញរូបភាពរបស់លោក ផែ សុវណ្ណារិទ្ធ ជាមួយនឹងនាង ព្រមទាំងពាក្យមួយឃ្លា “អរគុណបងដែលបានរៀបចំខួបកំណើតឲ្យអូន love b so much” ដែលបង្ហាញឲ្យឃើញថា តាមពិតលោក ផែ សុវណ្ណារិទ្ធ សោះ ជាអ្នករៀបចំពិធីខួបកំណើតដ៏ធំនេះឲ្យនាង៕
ប្រភព ៖ ខ្មែរណូត