CamNews

តារា 

តារាថៃ​៣រូប ដែល​មាន​ឱកាស​ចូល​រួម​ក្នុង​កម្មវិធី​កំសាន្ត​ល្បីៗ នៅ​កូរ៉េ

ថៃ ៖ ដោយសារតែសមត្ថភាព និងទេពកោសល្យល្អមានភាពទាក់ទាញ ទទួលបានការគាំទ្រខ្លាំងនោះ បានធ្វើ ឲ្យតារាថៃទាំងមួយរូបនេះ មានឱកាសដ៏អស្ចារ្យ ទៅចូលរួមបង្ហាញសមត្ថភាពនៅប្រទេសកូរ៉េខាងត្បូង សម្រាប់ កម្មវិធីទូរទស្សន៍ដ៏ថ្មីសន្លាង ដែលមានឈ្មោះថា «Beauty No.9» និង «Produce X 101»។ ខាងក្រោមនេះ ជាឈ្មោះរបស់តារាទាំង៣៖

១. តារាស្រីរូបស្រស់ Esther Supreeleela, នាងបានក្លាយជាអ្នកទទួលបំនុកកម្មវិធីទូរទស្សន៍ «Beauty No.9» ជាមួយនឹងតារាចម្រៀងដ៏ស្រស់ស្អាត និងមានទេពកោសល្យ Lee Teuk របស់ក្រុម Super Junior ។

២. កញ្ញា Jingjing Varitsara, នាងបានឈ្នះការប្រកួត «ម៉ូដែលថៃដ៏ស្រស់ស្អាត» កាលពីឆ្នាំ២០១២ ហើយបានវិវត្តន៍ទៅជាតារាសម្តែងនៅក្នុងខ្សែភាពយន្តភាគជាច្រើន។ Jingjing Varitsara ក៏បានចូលរួម ក្នុងកម្មវិថីបង្ហាញម៉ូតមួយ នៅទីក្រុងសេអ៊ូល ២០១៧ និង ២០១៨ ។

៣. តារាប្រុសរូបសង្ហារ លោក Kongthap Peak, បច្ចុប្បន្ននេះ លោកបានចូលរួមក្នុងកម្មវិធី «Produce X 101» ជាមួយតារាកូរ៉េប្រុសជាច្រើន ខណៈវត្តមានរបស់លោកក្នុងកម្មវិធីនោះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជននៅទីនោះ៕

ប្រភព ៖ ខ្មែរថកឃីង


Tags: Kongthap Peak Jingjing Varitsara Esther Supreeleela