CamNews

តារា 

Tom Cruise ផ្ដល់សិទ្ធិដល់ អតីតភរិយាក្នុង ការមើលថែកូនស្រី

Katie Holmes និង Tom Cruise ទោះបីជាពួកគេបានលែងលះគ្នាអស់ ១ សប្ដាហ៍ជាងមកហើយ
ក្ដីក៏រឿងក្ដីក្ដាំរបស់អ្នកទាំង ២ មិនទាន់ចប់សព្វគ្រប់នោះទេ។

អ្នកទាំង ២ នេះកំពុងតែតឹងតែងដាក់គ្នាចំពោះរឿងក្ដីក្នុងការទាមទារយកសិទ្ធិចិញ្ចឹមកូនស្រីរបស់
អ្នកទាំង ២ គឺ Suri។ ក៏ប៉ុន្តែមួយរយៈកន្លងមកនេះគេសង្កេតឃើញថាបញ្ហានេះដូចជាស្ងប់បន្តិច
ហើយដោយ Tom បានសម្រេចចិត្តចុះកិច្ចសន្យាមួយដោយផ្ដល់សិទ្ធិអោយ Katie និងខ្លួនមានសិទ្ធិ
ក្នុងការមើលថែកូនបានដូចគ្នា ព្រោះគេក៏គិតថាកូនស្រីរបស់គេត្រូវការម្ដាយ ហើយម្យាងទៀតគេ
មិនចង់ទុកកូនស្រីអោយនៅជាមួយម៉ែដោះច្រើនពេក នៅរាល់ពេលដែលគេរវល់នោះទេ។

Katie និងក្រុមគ្រួសាររបស់នាងពិតជាមានសេចក្ដីរីករាយណាស់ក្រោយពេលដែលបានដឹងដំណឹង
នេះតាមរយៈមេធាវីរបស់ Tom ហើយដំណឹងមួយនេះត្រូវបានគេល្បីពេញបណ្ដាញពត៌មានទាំង
អស់! មេធាវីរបស់ Tom ក្នុងរឿងក្ដីនេះបានប្រាប់ថា ការពិតទៅប្រសិនបើអ្នកទាំង ២ ចូលខ្លួនទៅដោះ
ស្រាយបញ្ហានេះនៅតុលាការនោះគឺ Katie មុខជាគ្នានសង្ឃឹមនោះទេ។ ក៉ប៉ុន្តែចំពោះ Tom គឺគេគិត
ទៅដល់កូនស្រីអាយុ ៦ ឆ្នាំរបស់គេដែលជាក្មេងត្រូវការម្ដាយមួយរូប ហើយពេលនេះពួកគេកំពុងតែ
សហការណ៍គ្នាជាឪពុកម្ដាយ សម្រាប់នាង Suri ទោះបីជាពួកគេលែងជាប្ដីប្រពន្ធទៅហើយក្ដី។

សម្រាប់គូស្នេហ៍ Tom Cruise និង Katie Holmes ដែលបានរៀបការកាលពី ៦ ឆ្នាំមុនបានបែកបាក់
គ្នាកាលពីប៉ុន្មានជាង ១ សប្ដាហ៍មុនដែលជាលើកទី ៥ ហើយដែល Tom Cruise បានលែងប្រពន្ធ
ជុំវិញបញ្ហានេះផងដែរ ក៏មានពាក្យចចាមអារាមថា Tom Cruise ជាមនុស្សស្រលាញ់ភេទដូចគ្នាហើយ
គេបានសាងស្នេហាជាមួយនិង David Backham ជាហេតុដែលនាំអោយ Tom សុំលែងគ្នាជាមួយនិង
Katie។ តែការពិតយ៉ាងណាមិនមាននរណាដឹងនោះទេ ព្រោះការលែងលះវាជារឿងបុគ្គលឯកជន៕

ដោយ៖ ម៉ូកា
ប្រភពពី​៖ nydaily